ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ល្បី​ហើយ​! ឈ្មួញ​ឈើ​ឈ្មោះ​សម្បត្តិ នៅ​ខេត្ត​ក្រចេះ ត្រូវ​ឃាត់ខ្លួន​ហើយ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ក្រចេះ​) ÷​ព័ត៌មាន​កោះសន្តិភាព​បាន​ចេញផ្សាយ​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​សាទរ និង​មាន​ជំនឿ​ទៅលើ​ការដឹកនាំ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការរង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែល​បាន​ជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ អ្នកសារព័ត៌មាន ដែល​ត្រូវបាន​ក្រុម​ឈ្មួញ​ឈើ​វាយ​ឱ្យមាន​របួសស្នាម កាលពី​វេលា​ទាបភ្លឺ ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២០ ។​

​ក្រោយ​ទទួល​ព័ត៌មាន ឯកឧត្តម​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​បញ្ជា​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ឃាត់ខ្លួន​ឈ្មួញ​ឈើ​ឈ្មោះ សម្បត្តិ រួម​ទាំង​រថយន្ត​ពាក់​ស្លាក់​លេខ ខ​. ម នៅ​ព្រឹក​ថ្ងៃ​២៣ ខែ សីហា​ឆ្នាំ ២០២០ យកមក​ធ្វើ​ការសាកសួរ​អំពី​ជុំវិញ​បញ្ហា​អំពើហិង្សា ហើយ​បាន​ជាប់​ទៅ​ជា​ពិរុទ្ធជន ជា​ជនសង្ស័យ ដែល​ទី​១-​ប្រើប្រាស់​រថយន្ត​ខ​.​ម​ខុសច្បាប់ ទី​២-​រកស៊ី​បទល្មើស​ព្រៃឈើ និង​ទី ៣-​បង្ក​ហិង្សា ។​

​មជ្ឍដ្ឋាន​ជាច្រើន​បាន​ចាំ​មើល​ថា តើ​ការឃាត់ខ្លួន​ឈ្មួញ​ឈើ​រូបនេះ និង​មាន​ការអន្តរាគមន៍​ពី​សំណាក់​អ្នកមាន​អំណាច​រូប​ណាខ្លះ ហើយ​នឹង​ធ្វើ​អោយ​បទល្មើស​ក្នុង​ទឹកដី​ខេត្ត​ក្រចេះ ជាពិសេស​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ មាន​បទល្មើស​ទៀត​ឮ​យ៉ាងណា​? ៕

Filed in: ព័ត៌មានជាតិ