ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​យុទ្ធនាការ​រៀបចំ​សណ្តាប់​ធ្នា ប់​នៅក្នុង​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​សីហា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១៦៖៣០​នាទី ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​, លោក យស យុទ្ធី អភិបាលរងខណ្ឌ រួមជាមួយ​លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ​, លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ លោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធាន​ផ្នែក បាន​បន្ត​យុទ្ធនាការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​។​

​ក្រុម​ការងារ​បាន​អនុវត្ត​ដូចខាងក្រោម​៖
*​ទី​១៖ ដាក់​កម្លាំង​រៀបចំ​អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​តាមតម្រាយ​ផ្លូវ​សម្តេច​តេជោ និង​គណៈប្រតិភូ​ឆ្លងកាត់​
*​ទី​២៖ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ កាត់​សំ​យ៉ាប និង​រុះរើ​តុ កៅអី ផើង​ផ្កា ការសាងសង់​រឹងមាំ នៅលើ​ចិញ្ចើ​ផ្លូវ​លេខ​១៣០ ផ្លូវ​លេខ​១៣៦ និង​ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារកណ្តាល​ទី​១ ជា​លទ្ធផល​៖
*​ផ្លូវ​លេខ ១៣៦ មាន​ចំនួន ៤៦​ទីតាំង កាត់​យ៉ាប​សរុប​បាន​ចំនួន ៤៥/៤៦​ទីតាំង នៅសល់ ០១​ទីតាំង
*​ផ្លូវ​លេខ ១៣០ មាន​ចំនួន ៣០​ទីតាំង កាត់​យ៉ាប​សរុប​បាន​ចំនួន ២៨/៣០​ទីតាំង នៅសល់ ០២​ទីតាំង​
*​ផ្លូវ​លេខ ១១៨ មាន​ចំនួន ៣៥​ទីតាំង កាត់​យ៉ាប​ថ្មី​ចំនួន ០១​ទីតាំង សរុប​បាន​ចំនួន ៣៥/៣៥ ទីតាំង
*​ផ្លូវ​លេខ ១១០ មាន​ចំនួន ១១​ទីតាំង កាត់​យ៉ាប​សរុប​បាន​ចំនួន ១០/១១​ទីតាំង នៅសល់ ០១​ទីតាំង​។​
*​ទី​៣៖ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​មាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ១០៨ ១៣០ ១៥៤ ៨៦ ៥១ ៦៣ ១៣ ១៤៤ ១៣៦ ១០៦ ជា​លទ្ធផល​៖ បាន​អប់រំ​ណែនាំ​ការលក់ដូ​រលើ​ចិញ្ចើមផ្លូវ​សាធារណៈ​។​
*​ទី​៤៖ សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦
*​ទី​៥៖ ប្រើ​ម៉ាស៊ីន​បូម​បី ស្លឹក​ឈើ សំរាម សម្អាត​នៅ​សួន​វិមានឯករាជ្យ សួន​មុខ​ព្រះបរមរាជវាំង​រហូត​ដល់​ដួន​មុខ​ផ្សារ​រាត្រី និង​កាប់​លះ​មែកឈើ​ចំនួន ០២​ដើម​នៅ​ផ្លូវ​លេខ​១៧៨ និង​មហាវិថី​ព្រះមុនីវង្ស​៕

Filed in: ព័ត៌មានជាតិ