ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

អាវុធហត្ថ​រាជធានី​ភ្នំពេញ​​គោរព​ទង់ជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ និងផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ (Covid-19)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៦​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២០ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ដូចជា​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បាន​ប្រមូលផ្តុំ កម្លាំង​ចំណុះ​ឲ្យ​បញ្ជាការដ្ឋាន​ទាំងអស់ អនុវត្ត​ជា​ប្រចាំ​នូវ​ការចូលរួម​គោរព​ទង់ជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា រៀងរាល់​ព្រឹក​ថ្ងៃ​ចន្ទ​។​

​ក្រោយ​ពី​គោរព​ទង់ជាតិ​រួច សមាជិក​នាយទាហាន នាយទាហានរង ទាំងអស់​បាន​ចូលរួម​ស្តាប់​នូវ​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្តី​ពី​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) ដោយ​ក្នុងនោះដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ទាន់ពេលវេលា នូវ​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​តាម​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍​ផងដែរ​។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជំនួស​មុខ​ឲ្យ​លោក​ឧត្តមសេនីយ៍ឯ​កមេប​ញ្ជា​ការ បាន​ក្រើនរំលឹក​ពី​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ការចម្លង​ជម្ងឺ​វីរុស​កូវី​ដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ណែនាំ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឲ្យបាន​ខ្ជាប់ខ្ជួន​៕

Filed in: ព័ត៌មានជាតិ