ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

បង្គា​ស្រស់​បន្លំ​ចាក់​បញ្ចូល​ជា​តិចា​ហ៊ួយ​ទម្ងន់​១០០​គ​.​ក ត្រូវ​អភិបាលខេត្ត​កែប ដឹកនាំ​មន្ត្រី​ជំនាញ​ដុត​កម្ទេច​ចោល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)÷ នៅ​ចុង​សប្តាហ៍​ចុងខែ​សីហា ឆ្នាំ​២០២០ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ នៅ​តំបន់​ផ្សា​ក្តាម ដោយ​ពិនិត្យឃើញ​បង្គា​រ ចំនួន​ជិត​១០០​គីឡូក្រាម ដែល​មាន​ចាក់​បញ្ជូល​សារធាតុ​ចាហួយ និង​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ នៅ​មាន​នៅ​ផ្សា​ក្តាម និង​បាន​ដកហូត​យក​ទៅ​ផុត​បំផ្លាញចោល​ផងដែរ ។​

​ចំពោះ​ករណី​ត្រួតពិនិត្យ​ឃើញ​មាន​បង្គា​ចាក់​សារជាតិ​ចា​ហ៊ួយ​នេះ រដ្ឋបាលខេត្ត បាន និង​កំពុង​ចាត់វិធានការ ដើម្បី​ការអនុវត្ត​ច្បាប់ ដោយ​បាន​អនុវត្តន៍​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ធានា​គុណភាព​ម្ហូបអារហារ និង​ទំនិញ​ផ្សេងៗ តាមរយៈ​ការ​ការស្រាវជ្រាវ ស៊ើបអង្កេត និង​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ដោយ​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ ប្រមូលផ្ដុំ​ព័ត៌មាន ដើម្បី​កំណត់​អំពី​មុខសញ្ញា និង​ទីតាំង ដើម្បី​ធ្វើ​ការបង្ក្រាប ដោយ​មិន​បណ្តោយ​ទុក​ឲ្យ​មុខសញ្ញា ដែល​ជា​ឈ្មួញ​ឆ្លៀតឱកាស ធ្វើ​សកម្មភាព​បន្លំ​នាំយក​ទំនិញ​អន់​គុណភាព មក​ចរាច​លក់​ក្នុង​ទីផ្សារ​ខេត្ត​កែប​បាន​ឡើយ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​អង្គភាព និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​សហការ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​ផលិតផល​ក្លែងក្លាយ និង​ចូលរួម​សហការ ផ្តល់​ព័ត៌មាន​ជូន​សមត្តកិច្ច ក្នុងករណី​ពិនិត្យ​សង្ស័យ​ឃើញ​ថា មាន​ទីតាំង​លក់​ផលិតផល​ផ្សេងៗ ដែល​ខុសច្បាប់ ដើម្បី​ចូលរួម​ទប់ស្កាត់ ន​និង​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ