ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​ប្រកាស​ទទួលស្គាល់ សមាជិក​សមាជិក គណបក្ស​ថ្មី​!​ជាង​៣០០ នាក់​នៅ​ស្រុក សណ្តាន់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ធំ​) ៖ ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២០ នៅ​ស្រុក​សណ្តាន់ ទទួលស្គាល់​សមាជិក សមាជិកា​គណបក្ស​ថ្មី ចំនួន ៣៣៣ នាក់ បន្ថែមទៀត នៅ​ទី​តាំងពីរ​ផ្សេងគ្នា ទី​តាំងទី​១ នៅ​ឃុំ​សណ្ដាន់ ចំនួន ២០០​នាក់ និង​ទី​តាំងទី​២ នៅ​ឃុំ​ង​ន ចំនួន ១៣៣ នាក់ ក្រោម​អធិបតីភាព ឯកឧត្តម សុខ លូ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ និង​ឯកឧត្តម នង វាសនា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​សណ្តាន់ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ ។​

​ឯកឧត្តម សុខ លូ បាន​កោតសរសើរ ដល់​គណបក្ស​ឃុំ គណបក្ស​ស្រុក ព្រមទាំង​ក្រុម ការងារ​ទាំងអស់ ដែល​បាន​ខិតខំ​ផ្សព្វផ្សាយ​អំពី គោលនយោបាយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា និង​សមទ្ធិ​ផល​ថ្មីៗ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ដោយ​មាន​ភាព ជឿជាក់​លើ​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង យ៉ាង​សកម្ម​ដើម្បី​អភិវឌ្ឍន៍​មាតុភូមិ​ដែល​បែកបាក់ ខ្ទេចខ្ទាំ ទុរភិក្ស អសន្តិសុខ​ដោយសារ​សង្គ្រាម​រាំ​រ៉ៃ មក​ជា​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​បាន​កំពុង​ខិតខំ​ប្រែក្លាយ​កម្ពុជា ឲ្យទៅ​ជា​ប្រទេស​មាន ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាងមុខនេះ​។​

​ឯកឧត្តម​ប្រធាន​បាន​ធ្វើ​ការណែនាំ ដល់​សមាជិក​គណបក្ស​ថ្មី ឲ្យខិត​ខំ​បំពេញ ភារកិច្ច​ជូន​គណបក្ស ដូច​មាន​ចែង​យ៉ាងច្បាស់​ក្នុង​លក្ខន្តិកៈ របស់​គណបក្ស​និង លើកឡើង​អំពី​គុណ​បំណាច់​របស់ គណបក្ស​ប្រជាជន​កម្ពុជា និង​ភាព​វិវឌ្ឍន៍​រីកចម្រើន​របស់ ប្រទេស​ជាតិ​ក្រោយ ថ្ងៃ​រំដោះ​០៧​មករា ឆ្នាំ​១៩៧៩ ដែល​រួចផុត របប​ប្រល័យ​ពូជសាសន៍ ដោយ​បាន​ដឹកនាំ​ប្រទេស ឲ្យមាន​ការរីកចម្រើន ជាពិសេស​អាច​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ សុខ​សន្តិភាព​ពេញលេញ​
​ទូទាំង​ប្រទេស ប្រជាពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ជាង​មុន និង​រស់នៅ​បាន​ភាពសុខដុមរមនា​។

​ចុងបញ្ចប់​ឯកឧត្តម សុខ លូ បាន​អំពាវនាវ​ដល់ សមាជិក សមាជិកា​ទើប​ទទួល​ស្គាល់​ថ្មី​ទាំងអស់​រួបរួម​គ្នា​បន្ត​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេជោ ដើម្បី​ប្រទេស​យើង​បន្ត​ទទួលបាន​សុខសន្តិភាព ស្ថេរភាព​សង្គម ជាពិសេស​បន្ត​ទទួលបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឥត​លក្ខ័ណ្ឌ​ឲ្យបាន​ទូលំទូលាយ ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ការឲ្យមាន​ការរីកច​ម្រើ​ន​លើ​ក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ ប្រកប​ដោយ​សុខ ដុមរ​មនា ផ្សារភ្ជាប់​ការងារ​បក្ស និង​រដ្ឋ​ឲ្យបាន​ល្អប្រសើរ​ឆ្ពោះ​ទៅ​ដណ្តើម ជ័យ ជម្នះ​តាម​ការរំពឹង​ទុក​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០២៣ _ ២០២៤ នាពេល​ខាងមុខ​នេះ​៕

​ដោយឡែក​គណៈអធិបតី​បាន​ផ្តាំផ្ញើ​អោយ​ប្រជាពលរដ្ឋ ទាំងអស់​សូម​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ​ដោយ​រក្សា​អនាម័យ​ជាប់​ជានិច្ច​ជា​ពិសេស​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ កូវី​ដ​១៩ ហើយ​សូម​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ជួយ​អប់រំ​កូនចៅ ឲ្យចូល​រួម​គោរព​ច្បាប់​ចរាច​រណ៍ រាល់​ការបើកបរ​ម៉ូតូ ត្រូវ​ពាក់​មួកសុវត្ថិភាព​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ និង ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។​

Filed in: ព័ត៌មានជាតិ