ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ព្រះកិត្តិនាម ព្រះចៅអធិការ វត្ត​គី​រី​សុ​វណ្ណា​រាម ហៅ​វត្ត​ថ្កូវ ក្នុង​ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី បាន​អញ្ជើញ​ចូលរួម​ក្នុង ពិធី​ស្រោច​សុគន្ធវារី និង​ប្រកាស​តែងតាំង​ព្រះគ្រូ​សីល​សំ​វរោ ម៉ុក គឹម​សាន ព្រះគ្រូ​ចៅអធិការ​វត្ត​គី​រី​សុ​វណ្ណា​រាម ហៅ​វត្ត​ថ្កូវ ឡើង​ងារ​ជា​ព្រះមេត្តា​នុ​ភ័​ទ្ទ ព្រះរាជា​គណៈ​កិត្តិយស នៅ​ព្រឹក​ថ្ងៃអាទិត្យ ស្ថិតនៅ​ភូមិ​និង​ផ្ទះ​កំណើត ភូមិ​អភិវឌ្ឍន៍​អន្លង់​ជ្រៃ ឃុំ​កក់​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ជា​កន្លែង សម្តេច​បាន​សិក្សា​ដំបូង​កាលពី​កុមារភាព​។​

​ក្នុងឱកាស​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោកជំទាវ រួម​នឹង​ឥស្សរជន​ជាន់ខ្ពស់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា រួម​មាន​មាន​លោកជំទាវ​ឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន និង ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ក៏បាន អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ផងដែរ​។​

​វត្ត​នេះ​មានឈ្មោះ ជា​ផ្លូវការ ថា​វត្ត​គី​រី​សុ​វណ្ណា​រាម ត្រូវបាន​សាងសង់​ឡើង​វិញ បន្ទាប់​ពី​ការដួលរលំ​របប​ប៉ុលពត​ក្នុង​ឆ្នាំ ១៩៧៩ នឹង​បន្ត​ជួសជុល​ទៀត​នៅ ចន្លោះ​ឆ្នាំ ២០១២ និង ២០១៤ ។​

​បច្ចុប្បន្ន បរិវេណ​វត្ត​នេះ សម្តេច​ចក្រី និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត និង​លោកជំទាវ ហេង ពៅ បុត្រាបុត្រី ចៅប្រុស​ចៅស្រី រួម​នឹង​សប្បុរសជន បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មានរ​បង ខ្លោងទ្វារ កុដិ និង​ឧបដ្ឋានសាលា ក៏ដូចជា​ទង់ ចេតិយ ទីធ្លា​សួនច្បារ ផ្លូវ ភ្លើង និង​ប្រព័ន្ធ​លូ ជាដើម​។​
​

Filed in: ព័ត៌មានជាតិ