ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

កក្រើក​ទៀតហើយ​! បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​នៅតែមាន​ចរាច​រណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​មណ្ឌលគិរី​) ៖ តាម​សេចក្តីរាយការណ៍​បានអោយដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ក្រុម​ឈ្មួញ​បាន​បន្ត​លួច​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ដាក់​ដាំ​និង​ច្រក​ណាំ​លៀរ និង​ច្រក​ឡា​បា​ខេ ដឹក​តាម​ម៉ូតូ រថយន្ត​ឡ់​គ្រីស័រ​កែ​ច្នៃ​ក្នុង​មួយ​យប់ៗ មិន​ក្រោម​១៥​រថយន្ត​កែច្នៃ​ឡើយ ដឹកយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​តាម​សេចក្តីរាយការណ៍​បាន​បន្តថា​ក្រុម​ឈ្មួញ​ឈើ​ទាំងនោះ​បាន​សម្រុក​ដឹកឈើ​ចេញពី​តំបន់​ផ្សេងៗ​ពី​គ្នា​តាម​ច្រករបៀង ជាពិសេស​ឆ្លងកាត់​ច្រក​ណាំ​លៀរ និង​ច្រក​ឡា​បា​ខេ មិន​រំខាន​ដំណេក​សមត្ថកិច្ច​ជំនាញ​អ្វី​ទាំងអស់​ជាពិសេស​សមត្តកិច្ច​នៅ​ខេត្ត​មណ្ឌលគិរី រក្សា​ភាព​ស្ងៀមស្ងាត់​នៅក្នុង​ឪ​កាស​ថ្ងៃបុណ្យ​សង​ចូល​ឆ្នាំ​តែ​ម្តង​ជា​ពេល​ដែល​ប្រជា​ពលរដ្ធ​និង​អង្គការ​ឃ្លាំ​មើល​បទល្មើ​ស​ព្រៃឈើ​មិន​សូវ​តាមដាន​និង​ចាប់អារម្មណ៍​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រុម​ឈ្មួញ​រកស៊ី​ទាំងអស់​បាន​ឆ្លៀតពេល​ថ្ងៃបុណ្យ​សំរាក​ថ្ងៃ​សង​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​មាន​រយះពេល​៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២១​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​បាន​កែណ្ឌគ​របរិ​វារ​អោយ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ អណ្តូង​មាស​រួច​បន្ត​ដឹក​តាម​ម៉ូតូ​និង​រថយន្ត​កែច្នៃ​ដឹក​ចេញ​តាម​ច្រក​ណាំ​លៀរ និង​ច្រក​ឡា​បា​ខេ និង​ច្រក​ដាក់​ដាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​។​

​ប្រភព​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃ​បានអោយដឹង​ថា​បទល្មើស​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​រយះពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​នេះ​គេ​សង្កេតឃើញ​ក្រុម​អ្នក​រត់ការ​និង​មើល​ផ្លូវ​យ៉ាង​ប្រសេចប្រសាច​នៅតាម​យប់​និង​តាម​ច្រក​សំខាន់ៗ​ដែល​ត្រូវ​ឆ្លងកាត់​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ហាក់បីដូច​ជា​គ្នាន​ខ្លាចញញើត​អ្វី​ទាល់តែសោះ ជាងនេះទៅទៀត គឺ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ឈើ​ទាំងអស់នោះ​មាន​ការសង្ស័យ​ឃុបឃិត​ជា​ប្រពន្ធ័​ទើប​អាកាប់​និង​ដឹកជញ្ជូន​ឈើ​បាន​ម៉ា​សេរី​យ៉ាងនេះ​។​ប្រភព​ដែល​គេហទំព័រ​រស្មី​នគរ​ទទួលបាន​នៅ​ខេត្តមណ្ឌលគិរី​បាន​បង្ហើប​អោយដឹងថា​រយះពេល​មួយ​សប្តាហ៍​ទៀត​ក្រុម​ឈ្មួញ​ឈើ​និង​រៀបចំ​ណែន​ថ្វាយ​គ្រប់​សមត្តកិច្ច​និង​ស្តាប័ន​ពាក់ពន្ធ័​ទាំងអស់​ដើម្បី​បិតបាំង​ការជញ្ជូន​ឈើប្រណិត​ចេញ​ទៅ​ប្រទេស​វៀតណាម !

​បើ​ដូច​ប្រភព​ខាងលើ​នេះ​មែន សំណូម​ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេ​មរះ​ភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ត​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គ​ណះ​កម្មា​ធិ​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មេត្តា​បញ្ជូន​ក្រុមអធិការកិច្ច​ចុះមក​ស្រាវជ្រាវ​និង​ពិនិត្យ​ការដឹកជញ្ជូន​ឈើ​តាម​ច្រក​សំខានៗ​ផង​ដើម្បី​ទប់ស្កាត់​ទាន់ពេលវេលា​។​ពាក់​ពន្ធ័​និង​ការលើកឡើង​របស់​ប្រជា​ពលរដ្ធ​ខាងលើ​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២៣​ខែ​សីហា​ឆ្នាំ​២០២០​គេហទំព័រ រស្មី​នគរ បាន​ទាក់ទង​សុំ​ការបកស្រាយ​និង​ការពន្យល់​ពី​លោក ក អ៊ុំ វណ្ណ​សុភក្ត្រ័ នាយ​ខណ្ឌ​រដ្ធបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​តាម​ទូរ​ស័ព្ទ​ពាក់ព័ន្ធ​និង​ដឹកជញ្ជូន​ឈើប្រណិត​តាម​ច្រក​ណាំ​លៀរ ច្រក​ឡា​បា​ខេ និង​ច្រក​ដាក់​ដាំ លោក​បាន​ឆ្លើយ​យ៉ាងខ្លី​ខ្ញុំ​អត់​ដឹង​ទេ ចាំ​មើល​ខ្ញុំ​សួរ​កូនចៅ​ខ្ញុំ​សិន ! ជាងនេះទៅទៀត នៅពេល​ដែល​អ្នកសារព័ត៌មាន​សួរ​រឿង​ដឹក​ឈើ​ចេញ​តាម​ច្រក​ឡា​បា​ខេ​លោកនាយ​ខណ្ឌ​ឆ្លើយថា បើ​មាន​ចេញ​ឈើ​នៅ​ខេត្ត​ក្រចេះ SIX រួច​ក៏​បិទ​ទូរស័ព្ទ ។​

​ដោយឡែក លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិនអាច​សុំ​ការបកស្រាយ​បានឡើយ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២០ ដោយ​ទូរស័ព្ទ​ខ​ល​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នកទទួល ៕

Filed in: ព័ត៌មានជាតិ