ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

ឯកឧត្តម ​គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ខ្សាច់កណ្ដាល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាលបាន​ ចុះ​សំណេះសំណាល និង​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ចំនួន​០៣​ឃុំ ជាង​៦០០​នាក់ ក្នុង​ស្រុក​ខ្សាច់កណ្ដាល នៅ​តំបន់​អភិវឌ្ឍន៍​វិហារ​សួគ៌ 7NG ដោយ​មាន​ការអម​ដំណើរដោយ​​ឯកឧត្ដម​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក​ និងកងកម្លាំង​ទាំង​អស់ ។

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្ដេច​ទាំង​ទ្វេ តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច គ្រប់​កាលៈទេសៈ​។​

​ឯកឧត្ដម​បន្តថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើអោយ​ប្រទេស​កម្ពុជា​យើង​ទាំងមូល មាន​សន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស ដែល​ប្រទេស​យើង​មិន​ធ្លាប់​មាន​អស់​រយៈពេល​ជាង​៥០០​ឆ្នាំ​មកហើយ​។ កត្តា​សុខសន្តិភាព​នេះហើយ បាន​ធ្វើអោយ​ខេត្ត​កណ្ដាល ក៏​ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​មាន​ការអភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ខិតខំ​បំរើ​ប្រជាពលរដ្ឋ ក្នុង​ការផ្ដល់​សេវា​សាធារណៈ ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ប្រែក្លាយ​ពី​ចៅហ្វាយនាយ ទៅ​ជា​អ្នក​ផ្ដល់​សេវា​។ ពិសេស​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​អនុវត្ត​អោយបាន​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព លុបបំបាត់​អោយ​បាន​ចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង និង​បញ្ហា​គ្រឿងញៀន​។

​ជាងនេះទៅទៀត ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ចូលរួម អនុវត្ត​ឲ្យបាន​នូវ វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩​។​

​បន្ទាប់ពី​បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​មួយ​មក ឯកឧត្តម​អភិបាលខេត្ត និង​គណៈ​ធិបតី បាន​អញ្ជើញ​ទស្សនកិច្ច សួន​កំសាន្ត​ស្កា​យ​លែ​ន​7NG ផងដែរ​។​

Filed in: ព័ត៌មានជាតិ