ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ​សីហា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ម៉ូតេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម ម៉ូតេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ដែល​បាន​ចាត់វិធានការ​ល្អប្រសើរ​ក្នុង​ការទប់ស្កាត់​ជំងឺ covid 19 បាន​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​។ ឯកឧត្តម​ក៏​បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​ក្នុង​ភាពឈ្លាសវៃ ដែល​នាំ​ដល់​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​បញ្ជាក់ទៀតថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ គឺ​ឯកឧត្តម​បាន​សង្កេតឃើញ​ថា​កម្ពុជា​មាន​ការអភិវឌ្ឍន៍​រីកចំរើន​ខ្លាំង​និង​ឆាប់រហ័ស លើសពីនោះ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោថា ជប៉ុន​បាន​ត្រៀម​ថវិកា​មួយចំនួន​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ផងដែរ​។ ឯកឧត្តម ក៏​បាន​ស្នើសុំ​ដើម្បី​ធ្វើយ៉ាងណា​បើ​ក​ដំណើរការ​ឡើងវិញ រវាង​ប្រទេស​ទាំង​ពីរ ដូចជា​ការធ្វើ​ដំណើរ​ទៅវិញទៅមក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ធុរកិច្ច​ផងដែរ​។ លើសពីនេះទៅទៀត ឯកឧត្តក៏​បាន​ជម្រាប​ជូន​សម្ដេច​តេជោផង​ដែរថា និស្សិត​កម្ពុជា​យើង​ចំនួន​១៩​នាក់​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​ឆាប់​ឆាប់​នេះ​។ ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ភាគី​ជប៉ុន​បាន​ធ្វើការ​សិក្សា​ចប់​សព្វគ្រប់​ហើយ​ទៅ​លើ​កំពង់ផែ​ក្រុង​ព្រះសីហនុ​សម្រាប់​ធ្វើ​យ៉ាងណា​ឲ្យ​កំពង់ផែ​នោះ​ទទួល​កប៉ាល់​ធំៗ​ចូល​ចត ក្នុងន័យនេះ ឯកឧត្តម​បាន​ស្នើសុំ​សម្ដេច​តេជោឲ្យ​មានការ​គាំទ្រ​គម្រោង​នេះ​ផង​ដែរ​។

​ជា​ការឆ្លើយតប សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តីរីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​សារ​ជា​ថ្មី​ទៀត​បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៤ កន្លងទៅ​។ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ចំពោះ​ជំនួយ​ដែល​បាន​ផ្ដល់​មក​កម្ពុជា នា​រយៈពេល​កន្លងមក និង​ជំនួយ​ក្នុង​ការចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ និង​អរគុណ​ទៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ជួយ​ពលករ ក៏ដូចជា​ដល់​និស្សិត​កម្ពុជា ដែល​កំពុង​តែ​សិក្សា និង​បម្រើ​ការងារ​នៅ​ឯ​ប្រទេស​ជប៉ុន​។

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​គាំទ្រ​នូវ​ការបើក​ឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើងវិញ ក៏ដូចជា​ជំរុញ​នូវ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​រវាង​កម្ពុជា និង​ជប៉ុន ដែល​ទាំងអស់​នោះ នឹង​ធ្វើអោយ​ទំនាក់ទំនង និង​ការផ្ដល់​ការធ្វើដំណើរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ​ដែល​អាច​នាំមក​ទំនាក់ទំនង​កាន់តែខ្លាំង​បន្ថែមទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ជា​បន្ត​ទៀត​ផង​ដែរ​។

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​- ជប៉ុន​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​១,២ ពាន់​លាន​ដុល្លារ​ហើយ​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​វិញ​០,៨ ពាន់​លាន​ដុល្លារ ។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០២០ នេះ រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​មាន​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​ប្រមាណ​៥០០​លាន​ដុល្លារ និង​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​ប្រមាណ​៣០០​លាន​ដុល្លារ​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ថែម​ថា ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នៃ​ប្រទេស​ទាំង​ពីរ សម្តេច​បាន​ស្នើ​ឲ្យមាន​ការហោះហើរ​ឡើងវិញរ​បស់​ក្រុមហ៊ុន​អាណាណា ដែល​ការហោះហើរ​នេះ នឹង​អាច​នាំអោយ​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំង​ពីរ​មាន​សភាពការណ៍​ធម្មតា​ឡើងវិញ ជា​ពិសេស​ត្រូវ​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ផងដែរ​។ សម្តេច​តេជោ​បន្តថា ការហោះហើរ​ឡើងវិញ​នេះ នាំអោយ​មាន​ការកើនឡើង​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ការ និង​វិនិយោគ​ផងដែរ​។

​ជាទី​បញ្ចប់​សម្ដេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​ជាពិសេស​ជាមួយ​នឹង​កម្មវិធី​ជំនួយ​ក្រៅ​ប្រទេស ដែល​រាល់​គម្រោង​ទាំងនោះ​មិន​មាន​ការពន្យា ឬ​បញ្ឈប់​នោះទេ ផ្ទុយ​ទៅ​វិញ​កំពុង​តែ​ដំណើរការ​ជា​ប្រក្រតី​៕

Filed in: ព័ត៌មានជាតិ