ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

មន្ទី​ពេទ្យ​យោធភូមិភាគ​ទី​៥ ត្រៀមកម្លាំង​អន្តរាគមន៍ ការពារ​សន្តិសុខ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ឈប់សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ហុក ប៊ុន​ហ៊​ត នាយការិយាល័យ​ទី​៣ យោធភូមិភាគ​ទី​៥ តំណាង លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេ​បញ្ជ​ការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ បាន​ចុះ​ត្រួតពិនិត្យ​កម្លាំង​ត្រៀម​អន្តរាគមន៍​នៅ​មន្ទី​ពេទ្យ​យោធភូមិភាគ​ទី​៥ ដែល​អនុវត្តន៍​តាម​បទបញ្ជា​របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ស្ដីពី​ការ​ត្រៀមកម្លាំង​អន្តរាគមន៍​ការពារ សន្តិសុខ សុវត្ថិភាព​ក្នុងឱកាស​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី និង​ត្រៀម​អន្តរាគមន៍​សម្រាប់​ដោះស្រាយ​យថាហេតុ​។​

​លោក​វរសេនីយ៍ឯក ហុក ប៊ុន​ហ៊​ត បាន​លើក​បញ្ជាក់​ពី​តួនាទី​ភារកិច្ច​របស់​កងកម្លាំង​អាវុធ ត្រូវតែ​គោរព​អនុវត្តន៍​រាល់​បទបញ្ជា​របស់​ថ្នាក់លើ​ដាក់ចុះ ស្មោះត្រង់ ការពារ​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​ឲ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម​ជាតិ​មាតុភូមិ ។​

​ក្នុងឱកាស​នោះ​លោក​វរសេនីយ៍ឯក ក៏​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សួរសុខទុក្ខ​អ្នកជំងឺ​ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ ហើយ​បាន​ធ្វើ​ការកោតសរសើរ​ដល់ លោកគ្រូ អ្នក​គ្រូពេទ្យ របស់​យោធភូមិ​ភាគ​ទី ៥ ដែល​បាន​ខ្នះខ្នែង​យកចិត្តទុកដាក់ ជួយ​ព្យាបាល​ជំងឺ​ជូន​កងកម្លាំងប្រដាប់អាវុធ​ក៏ដូចជា​ប្រជាជន​ដែល​មាន​ជំងឺ មក​សម្រាក​នៅ​មន្ទី​ពេទ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​គួរ​ជម្រាបជូន​ថា ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​ជា​ទូទៅ​តែង​ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្នង​អំឡុង​ខែ​មេសា​រៀងរាល់ឆ្នាំ​។ ដោយសារ​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក៏​ត្រូវ​ធ្វើ​ការផ្អាក​ជា​បណ្តោះអាសន្ន ដោយ​រងចាំ​ពេលវេលា​សមស្រប ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កំណត់​រយៈពេល​ឈប់សម្រាក​សង​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០​នេះ​៕

Filed in: ព័ត៌មានជាតិ