ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

សម្រាក​សៀមរាប បាន​រៀបចំ​ពិធី​ប្រកួត​មាន់​អាំង​ឆ្ងាញ់ តាម​បណ្តា​ក្រុង​-​ស្រុក ទាំង​១២ ដើម្បី​បង្ហាញជូន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ពុធ ១​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​សៀមរាប សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​មន្ទីរ អង្គភាព និង អាជ្ញាធរ​ក្រុង ស្រុក​ទាំង​១២ បាន​រៀបចំ​ពិធី​ប្រកួត​មាន់​អាំង​ឆ្ងាញ់ តាម​បណ្តា​ក្រុង​-​ស្រុក ទាំង​១២ ដើម្បី​បង្ហាញជូន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង លោកជំទាវ ដោយ​មាន​ការអញ្ជើញ ចូលរួម​ពី​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អាជ្ញាធរ​ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង​ទាំង​បី និង បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់​សៀមរាប​ផងដែរ ។​

​តាម​សេចក្តីរាយការណ៍​របស់​លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានឲ្យ​ដឹង​អំពី​លក្ខន្ត័​នៃ​ការប្រ​កួតមាន់​អាំង​នេះ ដោយមាន​រៀបចំ​គណៈកម្មការ​ត្រួត​ពិនិត្យ ដាក់ពិន្ទុ និង ភ្លក់​រស់ជាតិ​ផងដែរ ។ នៅក្នុង​លក្ខ័ន្ត​ប្រកួត​នោះ ដោយ​បាន​ពិនិត្យ​ទៅលើ​សោ​ភណ្ឌ​ភាព អនាម័យ របៀប​ផ្សំ​គ្រឿង ប្រភព​នៃ​មាន់ (​មាន់​ស្រែ ឬ កសិកម្ម ) និង រស់ជាតិ​ទៀតផង​។

​កម្មវិធី​សម្រាក​សៀមរាប​នាពេល​នេះ ជា​ការផ្តល់​ឱកាស​ក្នុង​ការលើកកម្ពស់ និង ជម្រុញ​នូវ​ផលិតផល​ក្នុងស្រុក ក៏​ដូច​ជា​ការ ជម្រុញ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប ។
​ក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​មាន់​អាំង​ឆ្ងាញ់​ជាងគេ​នៅក្នុង​ខេត្ត​សៀមរាប ដែល​រៀបចំឡើង ដោយ​សមាគម​ចុងភៅ​កម្ពុជា​ខេត្ត​សៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ប្រកួត​យ៉ាងច្រើន​កុះករ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ចុងភៅ​ចំណានៗ ជាច្រើន​រូប​ផង​ដែរ ។
​ជាមួយគ្នានេះ​ផង​ដែរ​ការរៀបចំ​កម្ម​វិធី​ប្រកួត​ពានរង្វាន់​មាន់​អាំង​ឆ្ងាញ់​ជាងគេ​ខេត្តសៀមរាប នាពេលនេះ រៀបចំឡើង​ក្នុង​គោលបំណង បង្ហាញ​នូវ​ស្នាដៃ នៃ​ការ​អាំង​មាន់ របស់​ចុងភៅ​គ្រប់​តំបន់ ក៏​ដូច​ជា​រូបមន្ត​ពិសេស​ខុសៗ​គ្នា​ជា​ច្រើន​ទៀត ព្រមទាំង​បាន​ដាក់តាំង​បង្ហាញ សម្រាប់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ បាន​ចូលរួម​ទស្សនា និង ភ្លក់​នូវរស់​ជាតិ​ដ៏​ឈ្ងុញឆ្ងាញ់​ពិសា នូវមាន់​អាំង​ពី​គ្រប់​តំបន់​ក្នុង​ខេត្តសៀមរាប ។​

​ឆ្លង​តាម​គណៈកម្មការ​ត្រួតពិនិត្យ និង ធ្វើការ​ដាក់ពិន្ទុ ដល់​បងប្អូន​ជា​បេក្ខជន​មាន​អាជីព​អ្នក​អាំង​មាន់​លក់ មកពី​បណ្តា​ក្រុង ស្រុក​ទាំង​១២ លទ្ធផល​នៃ​ការប្រកួត​មាន់​អាំង​ឆ្ងាញ់​នៅ​ខេត្ត​សៀមរាប ទទួលបាន​ជ័យលាភី​លេខ​១ ទៅ​ស្រុក​បន្ទាយស្រី ,​ជ័យលាភី លេខ​២ បាន​ទៅ​ស្រុក​សូទ្រនិគម និង ជ័យលាភី​លេខ​៣ បាន​ទៅ​ក្រុង​សៀមរាប​៕

Filed in: ព័ត៌មានជាតិ