ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

លោក ម៉ម ប៊ុននាង ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ មេភូមិ ស្ត្រី​ទើប​សម្រាលកូន និង ប្រជាពលរដ្ឋ​ក្រីក្រ ៧០​គ្រួសារ នៅ​ខេត្ត​កណ្តាល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្តាល​)៖ លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​(​គណៈកម្មការ​ទី​១០​ព្រឹទ្ធសភា​) និង​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៣(​ខេត្ត​កណ្តាល​) នៅ​ថ្ងៃ​ពុធ ទី​១៩ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែក​ជូន​ស្ត្រី​ទើប​សម្រាលកូន និង​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​៧០​គ្រួសារ ដើម្បី​ជួយ​ដោះស្រាយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ (Covid-19) ក្នុង​ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នេះ លោក ម៉ម ប៊ុននាង បាន​លើកឡើង​ថា នៅ​ប្រទេស​កម្ពុជា​យើង​អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ក្តាប់ជាប់ និង​គ្រប់គ្រង​សភាពការណ៍​បាន​ល្អ ហើយ​បាន​ត្រៀមលក្ខណៈ​ទុកជាមុន និង​បាន​ដាក់ចេញ​នូវ​បណ្តា​វិធានការ​ទប់ស្កាត់​ការពារ​បាន​ល្អ ឆាប់រហ័ស និង​ទាន់​ពេលវេលា ទើប​ស្ថានភាព​នៃ​ជម្ងឺ​នេះ​បាន​ធូរស្រាល ហើយ​ការចម្លង​ក៏​មិន​មាន​រីក​រាលដាល​ដល់​ក្នុង​សហគមន៍​។​

​ជាមួយ​គ្នា​ដូចនេះ ប្រធាន​គណៈកម្មការ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បន្ត​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជា​ពិសេស​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ឱ្យបាន​ល្អ​។ សូម​ឧស្សាហ៍​ដុសលាង​សម្អាត​មុខមាត់ ដៃជើង និង​ខ្លួនប្រាណ​ជាមួយ​សាប៊ូ ឬ​សារធាតុ​សម្លាប់​មេរោគ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រោគ​ផ្សេងៗ ជា​ពិសេស​ត្រូវ​ចូលរួម​ហាត់​កីឡា និង​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន នៅពេលដែល​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​នោះ នឹង​អាច​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។​

​លោក ម៉ម ប៊ុននាង បាន​បន្តទៀតថា ក្នុង​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ប្រមាណ​៦០​ម៉ឺន​គ្រួសារ ដែល​គោលបំណង​ធំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការដាក់ចេញ​នូវ​កម្មវិធី​នេះ គឺ​ជួយ​សម្រួល​ដល់​ជីវភាព របស់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ទទួល​រង​ផល ប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ដោយ​រួម​បញ្ចូល​ផងដែរ នូវ​អ្នក​បាត់បង់​ការងារ ឬ​អ្នក​បាត់បង់​ចំណូល ដែល​ត្រូវ​ធ្លាក់​ខ្លួន​ចុះ​ទៅ​ក្នុង​ភាព​ទីទាល់​ក្រីក្រ​ឡើងវិញ​។ ការដាក់ចេញ​នូវ​កម្មវិធី នេះ​សបញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​ថា រាជរដ្ឋាភិបាល​បើ​«​ហ៊ាន​និយាយ គឺ​ហ៊ាន​ធ្វើ​» ហើយ​ធ្វើ​ដោយ​ម៉ត់ចត់​ច្បាស់លាស់ និង​ប្រុងប្រយ័ត្ន​បំផុត​។​

​លោក ម៉ម ប៊ុននាង បាន​ផ្តាំផ្ញើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​នៃ​ការរីក​រាលដាល ជំងឺ​កូវី​ដ​-១៩ តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ជាពិសេស​គឺ​ការផ្តល់សេវា​សាធារណៈ​ដែល​ជា​តម្រូវការ​យ៉ាង​សំខាន់​សម្រាប់​បម្រើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ លោក ម៉ម ប៊ុននាង ក៏​បាន​នាំយក​អំណោយ​មួយចំនួន​ចែកជូន​ស្ត្រី​ទើប​សម្រាលកូន និង​ប្រជាពលរដ្ឋ​ក្រីក្រ មកពី​៥​ភូមិ គឺ​ភូមិ​ស្លែង ភូមិ​ត្រពាំង​បា​គូ ភូមិ​ដំណាក់​ត្របែក ភូមិ​ព្រៃទទឹង និង​ភូមិ​តា​ឡឹ​ក ស្ថិតនៅក្នុង​ឃុំ​ត្រពាំងវែង ស្រុក​ណ្តា​ល​ស្ទឹង ខេត្ត​កណ្តាល ដែល​មាន​ប្រជាពលរដ្ឋ​សរុប​៧០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ អំបិល​១​គី​ឡូ ប៊ីចេង​កន្លះ​គីឡូ សារុង​១ និង​ថវិកា ៥​ម៉ឺន​រៀល និង​ជូន​ថវិកា​ដល់​គ្រួសារ​សព​ចំនួន​០៤​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ៗ​ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល ព្រមទាំង​ផ្តល់​ថវិកា​ជួយ​មូលនិធិ​ដើម្បី​អភិវឌ្ឍន៍​ឃុំ​ត្រពាំងវែង​ចំនួន​១២,០០០,០០០​រៀល ដែល​ចំណាយ​ថវិកា​សរុប​ចំនួន​២៦,៥៥០,០០០ រៀល​៕

Filed in: ព័ត៌មានជាតិ