ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ក្រើន​រំ​ឮ​ក​មន្ត្រីនគរបាល​ក្នុង​ខេត្ត ថែរក្សា​សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អ និង​អនុវត្ត​តាម​វិធាន​សុខាភិបាល ក្នុង​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​) ៖ ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២០​នេះ នៅក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​សន្តិសុខ និង​វិធានការ​ជំងឺ​កូវី​ដ​-១៩ ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ក្រើន​រំ​ឮ​ក​ដល់​មន្ត្រីនគរបាល​ទូទាំង​ខេត្ត ត្រូវអនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម​ឱ្យបាន​ល្អ​ប្រសើរ ជា​ពិសេស​ត្រូវ​អនុវត្ត​តាម​វិធាន​សុខាភិបាល ផ្សព្វផ្សាយ​ការការពារ វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​កំឡុង​ថ្ងៃ​ឈប់សម្រាក​ចំនួន​៥​ថ្ងៃ​។​

​លោក​ឧត្តមសេនីយ៍ទោ ក៏​បាន​បញ្ជា​ដល់​កងកម្លាំង​ជា​នគរបាល​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ចេញ​ល្បាត​ទាំងយប់ ទាំង​ថ្ងៃ ជា​ពិសេស​ត្រូវ​ពង្រាយ​កម្លាំង​នៅតាម​ទីកន្លែង​កម្សាន្ត​នានា​ដូចជា​៖ វត្ត​អារាម ទីប្រជុំជន​ផ្សេងៗ​ទៀត ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អ ចៀសវាង​បញ្ហា​ណាមួយ​កើតឡើង​។ មួយទៀត​នោះ កងកម្លាំង​អន្តរាគមន៍​ខាង​អគ្គិភ័យ បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការត្រៀម​សង្គ្រោះបន្ទាន់​ករណី​មាន​អគ្គិភ័យ​ណាមួយ​កើតឡើង​។​

​ស្ថិតនៅ​ក្នុង​ឱកាស​ប្រជុំ​ជួប​នោះដែរ លោក​ស្នងការ​ខេត្ត ក៏​បាន​ដាស់តឿន​ក្រើន​រំ​ឮ​ក​កងកម្លាំង​ទាំងអស់ ឱ្យ​ថែទាំ​សុខភាព​ខ្លួន​ឱ្យបាន​ល្អ ការពារ​ឱ្យបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ បង្ក្រាប​បទល្មើស​នានា​ឱ្យ​បាន​ដាច់ខាត​ផងដែរ​។​

​សូម​រំ​ឮ​ក​ថា ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​គ្រោង នឹង​ធ្វើឡើង ក្នុង​ខែ​មេសា ឆ្នាំ​២០២០​នេះ ត្រូវបាន​អាក់ខាន​ដោយសារតែ វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដូច្នេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដោយ​ផ្អាក​ការ​ប្រារព្វ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ប៉ុន្តែ សម្តេច​តេជោ ក៏​បាន​ប្រកាស​ផងដែរ​ថា​នឹង​សង ប្រជាពលរដ្ឋ កម្មករ កម្មការិនី ឱ្យ​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ ផងដែរ​៕

Filed in: ព័ត៌មានជាតិ