ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ ពីបទ លួច​ទ្រព្យសម្បត្តិ និង​ម៉ូតូ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ២០២០ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ចុះ​ប្រត្តិបត្តិការ​បង្ក្រាប ករណី អំពើ លួច (​យក​ម៉ូតូ នឹង ទ្រព្យសម្បត្តិ ) ០១​ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ។​

​ជនសង្ស័យ​ទាំង​បី​រូប មាន ៖
1- ឈ្មោះ លី រ៉​នី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​
2- ឈ្មោះ សុវណ្ណ តុលា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​
3- ឈ្មោះ វឿត សូរិយា ហៅ តូ​យ៉ា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ បេង ចាន់ទី ភេទ​ស្រី អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០២០ ។​

​ចំណែក​ជនសង្ស័យ ឈ្មោះ លី រ៉​នី បានធ្វើ​សកម្មភាព​កាត់​សោរ​ទ្វារផ្ទះ ចូល​យក​ទ្រព្យសម្បត្តិ ( គ្រែ ) តែម្នាក់ឯង ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ ហែ រតនៈ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ចំណុច​ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​វត្ថុតាង​ដកហូត​រួមមាន ៖
– ម៉ូតូ​ម៉ាក ហុងដា ស្កុប​ពី ពណ៌ ស ស៊េរី​ឆ្នាំ ២០២០ លេខ​តួ 8158831 លេខ​ម៉ាស៊ីន 8158831 ពាក់​ស្លាក​លេខ បាត់ដំបង 1AH-7255 ( ជា​ម៉ូតូ​របស់​ជនរងគ្រោះ )
– គ្រែ ចំនួន ០២
– តុ បេង ចំនួន ០១

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ