ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

កាស៊ីណូ​”​សុខ​គឹម​ម៉េង​”​នៅ​ច្រក​ទ្វារ​ព្រំដែន​តន់​ហន់ បើក​លេង​ល្បែងស៊ីសង ជល់​មាន់ អាប៉ោង យូគី យ៉ាង​ពេញ​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាស៊ីណូ​សុខ​គឹម​ម៉េង នៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត កំពុងបើក​លេង​ល្បែង​ភ្នាល់​បញ្ជល់មាន់ អាប៉ោង និង​យូគី យ៉ាង​ពេញបន្ទុក ហាក់​ពុំ​ខ្លាច​ការចម្លង​ជំងឺ​កូវី​ដ​១៩ ហើយ​ការបើក​ក្លឹប​ល្បែង​នេះ​ដូចជា​ផ្គើន​នឹង​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ផង​ដែរ​។​ចំណែក​រថយន្ត​អ្នកញៀន​ល្បែង​វិញ ត្រូវ​ចត​តម្រៀប​គ្នា​ពាសពេញ​ចិញ្ចើមផ្លូវ​ដោយ​គ្មាន​សណ្តាប់ធ្នាប់​។​

​តាម​ប្រភព​ពី​មន្ត្រីរាជការ​ម្នាក់​បានឲ្យដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​កាស៊ីណូ​”​សុខ​គឹម​ម៉េង​”​បាន​ផ្អាក​មិន​ដំណើរការ​មួយរយៈ​ខ្លី ដោយសារ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅតាម​សហគមន៍ ប៉ុន្តែ​ផ្អាក​មិនទាន់​បាន​មួយ​ដង្ហើមចង្រិត​ផង​ស្រាប់តែ​បើក​លេង​វិញ​យ៉ាង​កក្រើក ថែមទាំង​មាន​មនុស្ស​សំរុក​ទៅលេង ភ្នាល់​ដាក់​លុយ​ដូច​ទឹកបាក់​ទំនប់​។​

​ចំពោះ​ការបើក​ល្បែង ជល់​មាន់ អាប៉ោង យូគី ដែល​មាន​មនុស្ស​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​កាស៊ីណូ​(​សុខ​គឹម​ម៉េង​)​បែបនេះ មហាជន​បាន​នឹង​កំពុង​ព្រួយបារម្ភ​នូវ​កត្តា​ចម្លងជំងឺ​កូវី​ដ​១៩ ព្រោះ​ចំណុច​ដែល​បើក​ល្បែងស៊ីសង​អបាយមុខ​នេះ ស្ថិត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។​

​ទាក់ទិន​នឹង​ការបើក​ល្បែងស៊ីសង ជល់​មាន់ អាប៉ោង យូគី ដ៏​ពេញបន្ទុក​ខាងលើ មហាជន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ចាត់​វិធានការ​ឲ្យបាន​ហ្មត់ចត់​បំផុត ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍​មួយ​ដែល​ស្ថិត​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​៕
សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ