ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

រដ្ឋបាល​ខណ្ឌដូនពេញ សម្រេច​បិទ​អាជីវកម្ម​ភោជនី​ដ្ឋា​ន​បើក​ពេល​រាត្រី​មួយចំនួន ១០​ទីតាំង ក្នុង​ផ្សារ​ហ្គោល​ឌែន​សូរិយា​ម៉ល និង អប់រំ​ណែនាំ​ចំនួន ១​ទីតាំង បន្ទាប់​ពី ល្មើស​នឹង​កិច្ចសន្យា​អប់រំ​ណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​គោល​កាណ៍​ដឹកនាំ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ច័ន្ទ ១៣​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង ០១,០០ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​ក្រុម ការងារ​ចម្រុះ ធ្វេី​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ខារ៉ាអូខេ (KTV) ក្លឹប​ឌី​ស្កូ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួមមាន ភោជនីយដ្ឋាន​យីហោ ហេ​ភី​ណេ​ស​” ស្ថិតនៅ​សង្កាត់​បឹងរាំង បាន​កែប្រែ​ពី​ខារ៉ាអូខេ មក​បើក​អាជីវកម្ម​ភោជនីយដ្ឋាន​វិញ និង​បាន​សម្រេច​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​ចំនួន ១០​ទីតាំង ជា​ក្លឹប​ឌី​ស្កូ ស្ថិត​នៅក្នុង​ផ្សារ​សូរិយា​ម៉ល សង្កាត់​ផ្សារ​ថ្មី​ទី​៣ ក្រុម​ការងារ​បាន​ធ្វើ​កំណត់ហេតុ​ផ្អាក​អា​ជី​កម្ម ជា ប​ណ្តោះ អាសន្ន និង​ដកហូត​ឧបករណ៍​សម្រាប់​ចាក់​បំពង​សំលេង ព្រមទាំង​បាន​ធ្វើ​ការឃាត់​ម្ចាស់​ទីតាំង យក​ទៅ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​បន្ត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។​

​ដោយ​មូលហេតុ​នៃ​ការចុះ​បិទ ដូចខាងក្រោម​៖
១-​មិន​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ពី​ការបង្ការ និង​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩ ដោយ​មិន​រក្សា​គម្លាត​សង្គម ១.៥​ម ទៅ ២.០០​ម ។​
២-​ចាក់​សម្លេង​លឺ​ខ្លាំងៗ បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់ និង ប៉ះពាល់​ដល់​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ នៅពេល​យប់ ។​
៣-​មិន​គោរព​តាម​កា​ណែនាំ និង កិច្ចសន្យា​របស់​អាជ្ញាធ​រ​ខណ្ឌ​ចំនួន ០៣​លើក និង បង្ក​អោយ​កកស្ទះ​ចរាច​រណ៍ ជា​ប្រចាំ​នៅ​បណ្តោយ​ផ្លូវ​លេខ​៥១ (​ការឈប់​ចត​គ្មាន​សណ្តាប់ធ្នាប់​) ។​

​ជា​លទ្ធផល : គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ សម្រេច​បិទ​ភោជនីយដ្ឋាន​ចំនួន ១០​ទីតាំង​ចាប់ពីពេលនេះ​តទៅ ។​

Filed in: ព័ត៌មានជាតិ