ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​តំណាង​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ជួប​សំណេះសំណាល និង​ផ្តល់​អំណោយ​ជូន​ប្រជា​ការពារ​នៅ​ក្រុង​ប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២០​នេះ ឧត្តមសេនីយ៍ឯក ទ្បាយ គឹម លី នាយកខុន្ទកាល័យ​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ បាន​ជួប​សំណេះសំណាល និង​ផ្តល់​អំណោយ​មួយចំនួន​ជូន​ដល់​ប្រជា​ការពារ​ក្រុង​ប៉ោយ​ប៉ែត ។​

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ​ភូមិ​សង្កាត់​ប៉ោយប៉ែត ក៏​មាន​ការចូលរួម​ពី​លោក សិទ្ធ ទ្បោះ ស្នងការរង​ខេត្ត​បន្ទាយមានជ័យ និង​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ព្រមទាំង​មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជា​ការពារ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក គាត ហ៊ុល បាន​រាយការណ៍​ថា សម្រាប់​ក្រុង​ប៉ោយ​ប៉ែត អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​សណ្តាប់​ឆ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​បាន​ជា​ប្រចាំ បង្ក្រាប​រាល់​បទល្មើស​ទាំងទ្បាយ និង​អនុវត្ត​បាន​ទាន់​
​សភាពការណ៍​ធ្វើឲ្យ​ពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​មាន​ជំនឿ​ទុកចិត្ត​ចំពោះ​អាជ្ញាធរ​ដែនដី​។​

​លោក ទ្បាយ គឹម លី បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ជាមួយ​ពលរដ្ឋ ការស្ថាបនា ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​និង​ផ្តាំផ្ញើ​ប្រជា​ការពារ​ត្រូវ​ខិតខំ​យក​
​ចិត្ត​ទុកដាក់​អនុវត្ត​បន្ត​ជាមួយនិង​ពលរដ្ឋ​ការទប់ស្កាត់​បញ្ហារ​ផ្សេងៗ ដូចជា​បងធំ បងតូច ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន និង​អនុវត្ត​ពង្រឹង​ច្បាប់​គោលនយោបាយ​ភូមិ​ឃុំ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​គោរព​តាម​បទបញ្ជារ​តាម​ការណែនាំ​របស់​
​អាជ្ញាធរ​ក្រុង និង​ច្បាប់​របស់​ថ្នាក់លើ ដែល​បាន​ដាក់ចេញ ហើយ​បងប្អូន​ត្រូវ​ដើរ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន កុំ​មាន​ការពាក់ព័ន្ធ និង​គ្រឿងញៀន​។ បើ​យើង​មាន​ការពាក់ព័ន្ធ​និង​គ្រឿងញៀន នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ជាប់គុក និង​ស្លាប់​បាត់បង​ជីវិត​ទៀតផង​។​

​ក្រុម​ក្រុមការងារ​របស់​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​នាំយក​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ២​ម៉ឺន​រៀល​យកមក​ចែកជូន​ប្រជា​ការពារ​ចំនួន​២០៦​នាក់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ