ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​២៦ មិថុនា នៅ​ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​ជន​គ្រប់​រូប​ត្រូវ​គោរព និង​អនុវត្ត​ច្បាប់ និង​ចុងក្រោយ​ត្រូវ​រាយការណ៍​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ និង​ទីតាំង​ស្តុក​គ្រឿងញៀន ខុសច្បាប់​ដល់​សមត្ថកិច្ច​។​

​លោក​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២០ ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅលើ​ទឹកដី​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​២៦ មិថុនា​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​យុត្តិធម៌​, លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​, លោក អ៊ុ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​, នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ​, ឧត្តមសេនីយ៍ឯក ទ្បាយ គីម​លី អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​, ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ទាំង​៤, តំណាង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​, ខេត្តសៀមរាប​, ខេត្ត​កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ​, ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង ៧០០​នាក់​។​

​យោងតាម​របាយការណ៍​របស់លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ និង​ជា​តំណាង​សាលាដំបូង​ខេត្ត​ចំនួន​០៣ ទៀត គឺ​សៀមរាប កំពង់ធំ និង​ឧត្តរមានជ័យ បានបញ្ជាក់​ថា គ្រឿងញៀន​ដែល​បាន​ដុត​បំផ្លាញ​នៅក្នុង​ពិធី​នេះ​មាន​ចំនួន​សរុប​ជាង ៩៣​គីឡូក្រាម ដែល​ក្នុងនោះ​រួមមាន​៖
*​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៨៥,៤២២.៣៩ ក្រាម​
*​ប្រភេទ​មេតំ​ហ្វេ​តា​មីន (WY) ជា​គ្រាប់​មាន​ទម្ងន់ ៥,៦១៦.០៩ ក្រាម​
*​ប្រភេទ​អ៊ិច​ស្តា​ស៊ីល ទម្ងន់ ២,១៦៦.៨០​ក្រាម​
*​ប្រភេទ​កេតា​មីន មាន​ចំនួន ៤០៣​ដប ដែល​បានមកពី​ការបង្ក្រាប​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រយៈពេល​ពេញ​មួយឆ្នាំ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ គឺ ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ​។​

​ក្នុង​ឱកាស​នេះ ក្នុងនាម​ក្រសួង​យុត្តិធម៌ និង​ក្នុងនាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ពុះពារ​បំពេញ ការងារ​យ៉ាង​សកម្ម​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន ដោយ​អនុវត្ត​តាម​សមត្ថកិច្ច​របស់​ខ្លួន រហូត​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​រយៈកាល​កន្លងមក​នេះ ធ្វើឱ្យ​ស្ថានភាព​គ្រឿងញៀន​អាច​គ្រប់គ្រង និង​ត្រួតពិនិត្យ​បាន​។​

​បន្ថែម​ពី​នេះ​ទៀត លោក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​គោរព​តាម​ទិស​ស្លោក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន «៣​កុំ ១​រាយការណ៍​» របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រួមមាន​៖
*​កុំ​ពាក់ព័ន្ធ​៖ កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន​
*​កុំ​អន្តរាគមន៍​៖ កុំ​រារាំង​ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ទោះបីជា​ក្រុម​គ្រួសារ សាច់ញាតិ ឬ​មិត្តភក្តិ​
*​កុំ​លើកលែង​៖ គឺ​កុំ​បន្ធូរបន្ថយ​ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ គិត​ត្រឹម​រយៈពេល ៨​ខែ ក្នុង​ឆ្នាំ​២០២០ នេះ មាន​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ៣២,២០០ ករណី​ត្រូវបាន​បង្ក្រាប ក្នុង​នោះ​ជនសង្ស័យ​ចំនួន​ជាង ៦​ម៉ឺន​៧​ពាន់​នាក់ ត្រូវបាន​ឃាត់ខ្លួន និង​គ្រឿងញៀន​គ្រប់​ប្រភេទ​សរុប​ជាង ២,២០០​គីឡូក្រាម ត្រូវបាន​ដកហូត​៕

Filed in: ព័ត៌មានជាតិ