ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កំពង់ធំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ធំ​) ៖ ស្របពេល​ដែល​ប្រទេសជាតិ​មាន​ការរីកចម្រើន កំណើត​យាន្ត​ជំនិះ​បាន​កើនឡើង​ជា​បន្តបន្ទាប់ ទន្ទឹម​នឹង​នោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ក៏​បាន​កើតឡើង​ផង​ដែរ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ នា​រសៀល​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០២០ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ សហការ​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​នគរបាល​ចរាចរណ៍​ខេត្ត បាន​បន្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួកសុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ឆ្លើយ​សំនួរ​ត្រូវ ក្នុង​គោលបំណង​ដើម្បី​បញ្ញាក់ស្មារតី ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់ ឲ្យ​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតីភាព​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ស្ថិតនៅ​ទីតាំង​ពីរ​ផ្សេងគ្នា ទី​តាំ​ទី​១ គល់​ស្ពាន​ស្ទឹងសែន សួន​កុមារ ក្រុង​ស្ទឹងសែន ទី​តាំងទី​២ ជិត​វិទ្យាល័យ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​កំពង់ធំ ព្រមទាំង​សមាជិក សមាជិការ​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា ទីប្រឹក្សា​យុវជន និង​យុវជន​កាកបាទ​ក្រ​
​ហម​កម្ពុជា អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម នគរបាល​ចរាចរណ៍​ផ្លូវគោក ក្រុង ស្រុក ខេត្ត ប្រមាណ​ជិត ៣០០​នាក់​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍​លើកឡើង​ថា យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ ស​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ ធ្វើឡើង​ក្នុង​គោលបំណង​អប់រំ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ ដល់​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ ឲ្យចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង​ដាច់ខាត ត្រូវ​ចេះ​គោរព​សិទ្ធិ​អាទិភាព និង​មាន​ការ​អធ្យាស្រ័យ​ខ្ពស់ រាល់​ពេល​បើកបរ ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។ លើសពីនេះ​ទៀត ក្រុម​ការងារ​បាន​រៀបចំ​កម្មវិធី សំណួរចម្លើយ ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ទទួលបាន​មួកសុវត្ថិភាព និង​រង្វាន់​ផ្សេងទៀត ព្រមទាំង​ចែក​ជូន​នូវ​ឯកសារ​ពាក់ព័ន្ធ និង​ច្បាប់​ស្តីពី​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ថ្មី​។

​សូមបញ្ជាក់​ថា ក្នុង​យុទ្ធនាការ​ទាំងពីរ​ទីតាំង​នេះ បាន​ប្រើប្រាស់​សម្ភារ និង​ឯកសារ​មួយចំនួន រួមមាន​៖ ខិតប័ណ្ណ​ផ្សព្វផ្សាយ​ចំនួន ៧៥០​ក្បាល​-​សន្លឹក សៀវភៅឣ​ប់​រំ​មូលដ្ឋានគ្រឹះ​សុវត្ថិភាព​ចរាចរណ៍ ចំនួន ២៧០ ក្បាល មួកសុវត្ថិភាព ចំនួន ៤៧​មួក ។​

Filed in: ព័ត៌មានជាតិ