ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កាស៊ីណូ សុខ គឹម​ម៉េង នៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ កំពុង​បើក​សង្វៀន​បញ្ជល់មាន់​យ៉ាង​រំភើយ ហាក់​ផ្គើន​នឹង​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាស៊ីណូ សុខ គឹម​ម៉េង នៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត កំពុង​បើក​សង្វៀន​បញ្ជល់មាន់​យ៉ាង​រំភើយ ហាក់​ផ្គើន​នឹង​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ។ ចំណែក​រថយន្ត​អ្នកញៀន​ល្បែង​វិញ មើល​ចុះចត​តម្រៀប​គ្នា​ពាសពេញ​ចិញ្ចើម​ផ្លូវ​តែម្តង​។​

​ចំពោះ​ការបើក​ល្បែង ជល់​មាន់ អាប៉ោង យូគី ដែល​មាន​មនុស្ស​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​កាស៊ីណូ​(​សុខ​គឹម​ម៉េង​)​បែបនេះ មហាជន​បាន​នឹង​កំពុង​ព្រួយបារម្ភ​នូវ​កត្តា​ចម្លងជំងឺ​កូវី​ដ​១៩ ព្រោះ​ចំណុច​ដែល​បើក​ល្បែងស៊ីសង​អបាយមុខ​នេះ ស្ថិត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ។​

​ទាក់ទិន​នឹង​ការបើក​ល្បែងស៊ីសង ជល់​មាន់ អាប៉ោង យូគី ដ៏​ពេញបន្ទុក​ខាងលើ មហាជន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ចាត់​វិធានការ​ឲ្យបាន​ហ្មត់ចត់​បំផុត ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ជំងឺ​សាកល​និង​កាច​សាហាវ ៕

Filed in: ព័ត៌មានជាតិ