ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​ប្រកាស​ចូល​កាន់​តំណែង​អតីត​ស្នងការ​ខេត្ត​កោះកុង និង​អតីត​អភិបាលស្រុក​គី​រី​សាគរ ជា​អភិបាលរង​ខេត្ត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កោះកុង​)៖ លោក សំ ឃិត​វៀន អតីត​ស្នងការ​នគរបាល​ខេត្ត​កោះកុង និង​លោក ឃឹម ច័ន្ទ​ឌី អតីត​អភិបាលស្រុក​គី​រី​សាគរ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​តែងតាំង​ជា​អភិបាលរង​ខេត្ត ហើយ​ត្រូវបាន​ប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ ក្រោម​អធិបតី​លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង រួមទាំង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​។​

​ក្នុងឱកាស​ប្រកាស​ចូល​កាន់តំណែង​ជា​អភិបាលរង​ខេត្ត​លោក សំ​ឃិត វៀន និង​លោក ឃឹម ច័ន្ទ​ឌី បាន​ប្តេជ្ញាចិត្ត​ថា ដើម្បី​អនុវត្តន៍​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ លោក​នឹង​ខិតខំ​បំពេញ​កាតព្វកិច្ច និង​អនុវត្តន៍​ទៅ​តាម​តួនាទី​របស់​ខ្លួន ដើម្បី​បំរើ​ប្រទេសជាតិ បម្រើ​ប្រជាពលរដ្ឋ​ឲ្យអស់​ពី​សមត្ថភាព បង្កើន​ភាព​ស្និត​ស្នា​ល ជាមួយ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ គ្រប់​ឋានៈ គ្រប់​មូលដ្ឋាន​ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ​បក្ស​ណាមួយ​ឡើយ និង​ដោយ​មិន​ប្រកាន់​ពូជសាសន៍​ពណ៌​សប្បុរ​ឡើយ និង​រឹតចំណង​មេត្រីភាព​សាមគ្គីភាព ទាំង​មន្ត្រីរាជការ ទាំង​ប្រជាពលរដ្ឋ​រួម​ទាំង​ប្រទេស ជិតខាង​ផង​ដែរ​។​

​ក្នុង​ឱកាស​នេះ​លោក លេង វី បាន​ថ្លែងថា ប្រទេស​មាន​សន្តិភាព និង​កំពុងតែ​មាន​ការអភិវឌ្ឍ​ន៍​គ្រប់ផ្នែក​គ្រប់​វិស័យ ហើយ​ក៏​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កាត់បន្ថយ​ពី​ភាពក្រីក្រ​មកជា​ជីវភាព មធ្យម​រាល់ថ្ងៃនេះ​គឺ ស្ថិតក្រោម​ការដឹកនាំ​ដ៏​ឈ្លា​វៃរ​បស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ខិតខំ​ទាំង​កម្លាំងចិត្ត ដើម្បី​អភិវឌ្ឍន៍​គ្រប់​វិស័យ និង​បង្កើន​ធនធាន​មនុស្ស​ធ្វើឲ្យ​បណ្តាល​ប្រទេស លើ​ពិភព​ល​លោក​ទទួលស្គាល់ លើ​ឆាក​អន្តរជាតិ​រាល់ថ្ងៃ​។​

លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែងបន្ត​ថា បច្ចុប្បន្នភាព​រាល់ថ្ងៃនេះ ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​នោះ​គឺមាន​២៖
* ករណី​១៖ ជំងឺ​កូវី​ដ​១៩ ដែល​ក្នុង​ពិភពលោក​កំពុង​មាន​ហានិភ័យ​ខ្ពស់​
* ករណី​២៖ បញ្ហា​គ្រោះថ្នាក់​ចរាចណ៍​។ ដូច្នេះ​ទាំង​២​ករណី​យើង​ត្រូវ​ការពារ​ឲ្យបាន​នៅ​គ្រប់​វិនាទី ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។​

ក្នុងនោះដែរ លោក​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ថែរក្សា​អនាម័យ​បរិស្ថាន និង​ថែរក្សា​សុខភាព ទៅតាម​ការផ្សាយ​អប់រំ របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​រាល់ថ្ងៃនេះ ហើយ​ករណី​ការពារ​គ្រោះថ្នាក់​ចរាចរណ៍ សូម​បងប្អូន​អនុវត្តន៍ ទៅ​តាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ និង​ចរាចរ​ណែនាំ​ដែល​បាន​ធ្វើ​ការផ្សព្វផ្សាយ​រាល់ថ្ងៃ​នេះ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ