ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​សម្ដេច​តេជោ ហ៊ុន សែន ជំរុញ​ឱ្យ​ចាត់វិធានការ​សុខាភិបាល​ឱ្យ​ដិតដល់ នៅ​កន្លែង​ដែល​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត ពិសេស​ក្នុង​កំឡុងពេល​ឈប់សម្រាក​៥​ថ្ងៃ​ខាង​មុខ​នេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ដល់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ចាត់វិធានការ​សុខាភិបា​ល ឲ្យបាន​ដិត​ដល់​នៅ​កន្លែង​ដែល​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត ពិសេស​ក្នុង​អំឡុងពេល​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ទប់ស្កាត់​កុំឲ្យ​ជំងឺ​កូវី​ដ​១៩ ចូល​ដល់​សហគមន៍​កម្ពុជា​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២០​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា បើទោះបី​ពិភពលោក នៅ​បន្ត​ស្ថិតនៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៅឡើយ អំពី​ថ្នាំ​ព្យាបាល​ជំងឺ​កូវី​ដ​១៩ កម្ពុជា​ត្រូវតែ​មាន​ភាពច្បាស់លាស់ និង​ម្ចាស់ការ​លើ​ការងារ​ជា​អាទិភាព​ចម្បង​ពីរ​គឺ​៖
​ទី​១៖ ការ​បន្ត​រក្សា​នូវ​ស្ថិរភាព​នយោបាយ​ដែល​ជា​មូលដ្ឋានគ្រឹះ សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍​
​ទី​២៖ ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អ​ប្រសើរ ទប់ស្កាត់​អតិផរណា និង​ការឡើង​ថ្លៃទំនិញ​ក្នុង​ទីផ្សារ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ទិសដៅ​ភារកិច្ច​ចំនួន​៥​គឺ​៖
* ភារកិច្ច​ទី​១៖ បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ កុំឱ្យ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ហើយ​ត្រូវ​បន្ត​អនុវត្ត និង​ចាត់វិធានការ​សុខាភិបាល ឱ្យបាន​ដិតដល់ នៅ​កន្លែង​ដែល​មាន​ភ្ញៀវទេសចរ ទៅ​កម្សាន្ត ពិសេស​ក្នុង​កំឡុងពេល​ឈប់សម្រាក​ខាងមុខនេះ ដើម្បី​ថែរក្សា​សុខុមាលភាព​បស់​ប្រជាពលរដ្ឋ​។ ក្រសួង​សុខាភិបាល ត្រូវខិតខំ​ស្ថាបនា​មន្ទីរពិសោធន៍ សម្រាប់​ធ្វើ​តេស្ត​មើល​មេ​រោគកូ​វីដ​១៩ បន្ថែម​ពីលើ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​សំខាន់​ចំនួន​៣​ទៀត​គឺ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង​។​
* ភារកិច្ច​ទី​២៖ បន្ត​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ធានា​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ការពារ​ភាពសុខសាន្ត និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​
* ភារកិច្ច​ទី​៣៖ បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់ នៃ ជំងឺ​កូវី​ដ​-១៩ ចំនួន​ពីរ​ខែ​ទៀត​។​
* ភារកិច្ច​ទី​៤៖ ជំរុញ​និង​លើកទឹកចិត្ត​ការបង្កបង្កើន​ផល​ក្នុង​វិស័យ​កសិកម្ម ដោយ ប្រមូលផ្ដុំ​ឡើងវិញ​នូវ​កម្លាំង​ពលកម្ម​ពី​វិស័យ​សេវាកម្ម​និង ឧស្សាហកម្ម ដែល​បាន និង កំពុង​រង​ផលប៉ះពាល់ ពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩ ដើម្បី​គាំទ្រ​ដល់​ផលិតកម្ម កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ការនាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស ព្រមទាំង​លើកទឹកចិត្ត​ដល់​ប្រជា កសិករ​ទូទាំងប្រទេស​ឱ្យធ្វើ​ការចិញ្ចឹម​ត្រី​អណ្ដែង​ឱ្យបាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ក្នុង ស្រុក និង​គាំទ្រ​ដល់​ការនាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​
* ភារកិច្ច​ទី​៥៖ អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ និង សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ត្រូវ បែងចែក​ទៅតាម​ដំណាក់កាល និង​ត្រូវ​គោរព ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​។ ចំពោះ​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ ត្រូវ​មាន​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ បច្ចេកទេស​ជាពិសេស អគារសិក្សា ដែល​ធ្លាប់បាន​ប្រើប្រាស់​ធ្វើ​ជា​មណ្ឌល​ចត្តា​ឡី​ស័ក​។​

​រាជរដ្ឋាភិបាល ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​សមត្ថភាព និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​សុខាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​រួមចំណែក លើកកម្ពស់​គុណភាព វិស័យ​សុខាភិបាល​ក្នុងស្រុក​ឱ្យមាន​ការរីកចម្រើន គួរ​ជាទី​មោទនៈ ខណៈ​ដែល​តម្រូវការ នៃ​សេវា​សុខាភិបាល ក្នុង ស្រុក នាពេល​បច្ចុប្បន្ន​មាន​ការកើនឡើង ដែល​ជា​ការជំនួស​ការ​ចេញ​ទៅ​ព្យាបាល នៅ​ក្រៅប្រទេស​របស់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩​។​

​រាជរដ្ឋាភិបាល​ក៏​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ វិស័យ​ឯកជន និង​ប្រជាជន​ទូទាំងប្រទេស​ដែល​បាន​ខិតខំ និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ រាជរដ្ឋាភិបាល ក្នុងការ​រក្សា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព ម៉ា​ក្រូ សេដ្ឋកិច្ច ក៏ដូចជា​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នា​ពេល​កន្លងមក​នៅ​កម្ពុជា​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ