ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) : នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២០ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច​ការងារ នា​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​ប្រធានរដ្ឋសភា ឆ្លៀត​ពេល​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ឡេ ខា ភៀ​វ អតីត​អគ្គលេខាធិកា​រ​មជ្ឈឹមបក្ស​កុ​ម្មុនី​ស​វៀតណាម ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ដោយ​ជរាពាធ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គ្រោង​ជួប​សវនាការ ជាមួយ លោកជំទាវ ង្វៀន ធី គឹម​ងិន ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ផងដែរ មុន​នឹង​អញ្ជើញ​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​៕

Filed in: ព័ត៌មានជាតិ