ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ផ្ទុះ​អាវុធ​ខ្លី​ដោយ​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កោះកុង​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឱ្យ​ចុះ​ស្រាវជ្រាវ​ករណី​ផ្ទុះ​អាវុធ​ខ្លី ដោយ​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តកោះកុង​ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្រុង​ខេមរភូមិន្ទ​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ថា «​កាល​ពី​ម្សិលមិញ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជា​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី ថុង ណា​រ៉ុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ករណី​ផ្ទុះ​អាវុធ​ខ្លី ដោយ​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តកោះកុង​ឈ្មោះ មាស ដា​រ៉ា​សា​ផុន អត្តលេខ​១៩៦៤៣៤ ឋានន្តរស័ក្តិ វរសេនីយ៍ត្រី (​ស័ក្តិ​៤) មុខងារ​អនុប្រធាន​មន្ទីរ​សម្ភារ​បច្ចេកទេស​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី​, កាលពី​ម៉ោង​ប្រមាណ​៤​ល្ងាច ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង (​ផ្លូវជាតិ​៤៨ ក្បែរ​លោកយាយ​ម៉ៅ​) មាន​ករណី​ទំនាស់​រហូតដល់​ផ្ទុះ​អាវុធ​ខ្លី​ចំនួន​១​គ្រាប់​។​

​លោក​បាន​បន្តថា «​ខ្ញុំបាទ​សូម​ជម្រាបជូន​ថា បច្ចុប្បន្ន​ឈ្មោះ មាស ដា​រ៉ា​សា​ផុន កំពុង​ត្រូវបាន​ស្តាប់​ចម្លើយ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង​»​។ ក្រោម​ការដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​អុន​វត្ត​ច្បាប់ និង​ទណ្ឌកម្ម​វិន័យ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ នាយ​អាវុធហត្ថ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ និង​ល្មើស​វិន័យ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់លោក អេង ហ៊ី​៕

 

Filed in: ព័ត៌មានជាតិ