ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

ឯកឧត្តម ហ៊ុន សុខា នៅតែ​បន្ត​ចុះ​ជួយ​តាម​បណ្តា​ស្រុក​ដ៏​ទៃ​ទៀត​ឱ្យបាន​គ្រប់​ចំនួន​ដូចៗ​គ្នា​..

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ព្រហស្បត៏​៩​រោច​ខែ​ស្រាពណ៏​ឆ្នាំ​ជូតទោ​ស័ក ព ស​២៥៦៤ ត្រូវ​និង​ថ្ងៃទី​13​ខែ​សីហា​ឆ្នាំ​2020​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក​ឈូក​លោក​រាច សូ​នី​តំណាង​អោយ​លោក​ខៀវ រិទ្ធី​ភណ្ឌ័​អភិបាលនៃ​គណ​អភិបាល​ស្រុក​ឈូក និង​ប្រធាន​គណបក្ស​ស្រុក​ឈូក ឯកឧត្តម ហ៊ុន សុខា​ជំនួយការ​អម​ទីស្តីគណរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត​ទទួលបន្ទុក​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ឈូក​បាន​ជួយ​ឧបត្ថម្ភ​អង្ករ​ចំនួន 1 តោន ដល់​លោក ឈូក ថា​ន ដែល​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក​ដងទង់ ។​

​នៅក្នុង​ឱកាស​នោះ លោក រា​ច សូ​នី បាន​អោយ​អង្គភាព យើង​ដឹង​ថា ចាប់តាំងពី​ឯកឧត្តម​ហ៊ុន សុខា​បាន​ចុះមក​ជួយ​ស្រុក​ឈូក​សកម្មភាព​ការងារ​មនុស្ស​ធ​ម៏​និង​សកម្មភាព​ជា​ការកសាង​ជាច្រើន​ដូចជា​ការដាក់​លូ​រំដោះ​ទឹក​នៅ​ឃុំ​សត្វ​ពង ដាក់​អំពូល​សូ​ឡា​ជូន​ប្រជាជន​ដើម្បី​បំភ្លឺ​តាម​ដងផ្លូវ​ជួយ​ចាក់​ដី​ក្រាល​គ្រោះ​ក្រហម​និង​ធ្វើ​ផ្លូវ​ចូល​ភូមិ​ដល់​ការ​ងាយស្រួល​ដល់​ការលំបាក​ជូន​ប្រជាពលរដ្ឋ មិន​តែ​ប៉ុណ្ណោះ​ក្នុង​វត្ត​មាន​ឯកឧត្តម​ហ៊ុន សុខា​បាន​ផ្តល់​កំលាំងចិត្ត​និង​ផ្តល់​ស្មារតី​មុះមុត​យ៉ាងខ្លាំង​ហើយ​បាន​ជម្រុញ​ដល់​ក្រុម​ការងារ​យុវជន​ស្រុក​ឈូក​អោយមាន​ឆន្ទះ​ចុះ​ធ្វើ​សកម្មភាព​ជាក់ស្តែង​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត​ក្រោម​ការដឹង​នាំ​របស់​ឯកឧត្តម​ភុន សា​ពេជ្រ​ប្រធាន​ក្រុមការងារ​យុវជន​ខេត្តកំពត​គឺ​មាន​សកម្មភាព​គួរអោយកត់សំគាល់​។​

​សកម្មភាព​របស់​ឯកឧត្តម ហ៊ុន សុខា ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កំពត​និង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​កំពត​ដោយ​មើលឃើញ​ទុក្ខលំបាក​ប្រជាជន​នោះ ឯកឧត្តម ហ៊ុន សុខា តំណាង​អោយ​ឯកឧត្តម ភុ​ន សា​ពេជ្រ បាន​ចុះ​ចែក​អំណោយ​ដល់​ជន​ទី​ទល័ក្រ​ចំនួន​4​លើក​សរុប​ប្រមាណ​200​ជាង​គ្រួសារ​សរុប​ថវិកា​ជាង​30​លាន​រៀល​ក្នុង​ខែ​កក្កដា ដោយ​មិន​ទាន់​គិត​ខែសីហា​នេះ លើសពីនេះទៅទៀត យុវជន​គណបក្ស​ស្រុក​ឈូក​មាន​ថវិកា​សំរាប់​គ្រោះ​ចំណាយ​បន្ទាន់​ចំនួន​5​លាន​រៀល​អង្ករ ប៊ីចេង​សំរាប់​សហការ​ចុះជួយ​ជាមួយ​លោក​ប្រធាន​គណបក្ស​ស្រុក​ឈូក ។

​ប្រជាជន​រស់នៅ​មូលដ្ឋាន ស្រុក​ឈូក​មាន​សេចក្តីសង្ឃឹម​យ៉ាង​ខ្លាំង​លើ​ការដឹកនាំ​របស់​ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​
​ប្រជាជន​ខេត្ត​កំពត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​យុវជន​ស្រុក​ឈូក ព្រោះ​បច្ចុប្បន្ននេះ​ក្រុម​ការងារ​យុវជន​ស្រុក​ឈូក​មាន​សាមគ្គី​ល្អ​និង​ចុះជួយ​ប្រជាជន​ជួប​ការលំបាក​ទាន់ពេលវេលា​និង​សហការ​ជួយ​យុវជន​ដូច​គ្នា​តាម​បណ្តា​ស្រុក​ដ៏​ទៃ​ទៀត​ក៏​មាន​ផែនការ​និង​បន្ត​អនុវត្ត​របស់​ឯកឧត្តម ហ៊ុន សុខា ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ