ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការដាក់​ឲ្យ​អនុវត្តប​ទប​ញ្ជា​ផ្ទៃក្នុង ដល់​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ចសន្យា រដ្ឋបាល​ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤,០០​នាទី នៅ​សាលប្រជុំ សាលាខណ្ឌ​ដូនពេញ មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការដាក់​ឲ្យ​អនុវត្តប​ទប​ញ្ជា​ផ្ទៃក្នុង ដល់​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ចសន្យា រដ្ឋបាល​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង ជំរុញ​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​មន្ដ្រីរាជកា​រ​ឲ្យ​កាន់តែ​មាន​ទំនួល​ខុស​ត្រូវ និង ពង្រឹង​ការអនុវត្ត​លិខិតបទដ្ឋាន​នានា​ដែល​ជា​ចលករ នៃ​ការកែលម្អ​រដ្ឋបាល​សាធារណៈ ការលើកកម្ពស់​សីលធម៌​ផ្លាស់ប្ដូរ​អាកប្បកិរិយា និង​ឥរិយាបទ​មន្ដ្រីរាជការ មន្ដ្រី​ជាប់​កិច្ចសន្យា ឱ្យក្លាយ ជា​អ្នក​ផ្ដល់​សេវា​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព បម្រើ​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អប្រសើរ​ឡើង ។ ក្នុងនោះ រដ្ឋបាល​ខណ្ឌដូនពេញ ក៏​ដាក់​ចេញ​នូវ​បទបញ្ជា​សម្រាប់​មន្ដ្រីរាជការ មន្ដ្រី​ជាប់​កិច្ចសន្យា​ទាំងអស់ ដើម្បី​គោរព​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​បន្ទាប់​ពី​បញ្ចប់​ពី​ធី លោក អភិបាល​បាន​ឧបត្ថម្ភ​ថវិកា​ដល់​មន្ត្រីរាជកា​រដ្ឋបាលខ​ណ្ឌក្នុង​ម្នាក់ៗ​ថវិកា ៤០,០០០​រៀល ។​

Filed in: ព័ត៌មានជាតិ