ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​អភិបាល​ខេត្ត​កំពង់ធំ ប្រគល់​ផ្ទះ​ថ្មី​ចំនួន ៤​ខ្នង និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន ៤១​គ្រួសារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ធំ ÷ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ធំ និង​សហការី បានប្រគល់​ផ្ទះ​ថ្មី​ចំនួន​៤​ខ្នង ដែល​ទើប​សាងសង់​រួច មាន​ទំហំ​៤x៦​ម៉ែត្រ សាងសង់​ពី​ឈើ រនាប​ក្រាល​ក្ដារ ជញ្ជាំង​ក្តារ និង​ដំបូល​ប្រក់​ស័ង្កសី ដែល​ជា​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ធំ ប្រគល់ជូន​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន ៤​គ្រួសារ ទី​១. ឈ្មោះ លាស់ សេន ភេទ​ស្រី រស់នៅ​ភូមិ​ឈូក ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្ត​កំពង់ធំ ទី​២. ឈ្មោះ ឌិន ម៉ៅ ភេទ​ប្រុស រស់នៅ​ភូមិ​តា​ប្រុក ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ទី​៣. ឈ្មោះ ទឹម ថេត ភេទ ស្រី រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ព្រៃ​តា​ហ៊ូ ខេត្ត​កំពង់ធំ និង​ទី​៤. ឈ្មោះ វិញ ហុក​ស្រៀង ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្រ​បៅ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ និង​ផ្តល់​អំណោយ​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​៤១​គ្រួសារ បន្តទៀត ដោយ​មិន​ទុក​ឲ្យ​គ្រួសារ​ណា​ម្នាក់​ខ្វះខាត​ស្បៀង​នោះទេ ទីណា​មាន​ការលំបាក​ទីនោះ​មាន​មន្ត្រី​កាកបាទក្រហមកម្ពុជា​ជាប់​ជានិច្ច​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម សុខ លូ បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ក្តី​នឹករលឹក ការស្រឡាញ់ យ៉ាង​ជ្រាលជ្រៅ​ពី​សម្ដេច​តេ​កិត្តិ​ព្រឹទ្ធ​បណ្តិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​គ្រប់រូប ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ ឯកឧត្តម បន្ថែមទៀតថា ក្នុង​ពេល​ថ្មីៗ​នេះ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ ១៩ កំពុងតែ​មាន​ការរីក​រាលដាល​ទូទាំង​ពិភពលោក គួរឲ្យ​ព្រួយបារម្ភ​។​

​ជាពិសេស​នៅពេល​ខាងមុខ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្ដល់​នូវ​ថ្ងៃ​ឈប់សម្រាក ចំនួន ៥​ថ្ងៃ (១៧-២១ ខែ​សីហា​) ជំនួស​ឱ្យ​ថ្ងៃ​ចូលឆ្នាំខ្មែ ព្រមទាំង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រក្សា​អនាម័យ​ជាប់​ជានិច្ច ត្រូវ​ពាក់​ម៉ាស​ការពារ ឬ​ប្រើ​កន្សែង​ទប់មាត់​នៅពេល​ក្អក ឬ​កណ្តាស់ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ​ឲ្យបាន​ញឹកញាប់ ឬ​ទឹក​អាល់​កុល ឬ​ជែល​ដាក់​ជាប់​តាម​ខ្លួន​ជាប្រចាំ នៅពេល​ធ្វើដំណើរ​នៅ​គ្រប់​ទីកន្លែង ជាពិសេស​មិនត្រូវ​មាន​ការជួបជុំ ឬ​ចាក់ធុងបាស​រាំ​កម្សាន្ត​នោះទេ លើសពីនេះ​ទៀត សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ។​

​ចុងបញ្ចប់​ឯកឧត្តម សុខ លូ ព្រមទាំង​សហការី ប្រគល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ទាំង​បួន​គ្រួសារ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជា​និមិត​រូប ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥ គី​ឡូ ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី ១​យួរ ត្រីខកំប៉ុង ១​ឡូត៍ មី ១​កេស ច្រាស​ដុះខោអាវ​១ សាប៊ូ ១​ដុំ​៕

Filed in: ព័ត៌មានជាតិ