ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

ពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ កុំឲ្យ​ឆ្លង​រាលដាល​ក្នុងសហគមន៍

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បើ​ទោះ​ជា​ជំងឺ​កូវី​ដ​១៩ មិនបាន​ធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ស្លាប់​ក៏ពិតមែន ប៉ុន្តែ​ការ​នាំចូល​ជំងឺ​ពី​ខាងក្រៅ​នៅតែ​បន្ត​កើតមាន ហើយ​បើ​គិត​មកដល់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ ២០២០ អ្នក​មាន​ជំងឺ​កូវី​ដ​១៩ មាន​ចំនួន​សរុប ២៥១​នាក់ ក្នុងនោះ​បាន​ជាសះស្បើយ សរុប​ចំនួន​២១៩​។ ទន្ទឹម​និង​វ៉ាក់សាំង​ការពារ និង​ឱសថ​ព្យាបាល​មិនទាន់បាន​ផលិត​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ អ្នកដំណាងរាស្ត្រ​មណ្ឌល​កំពត​ស្នើ​ដល់​ប្រជាព​រដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ កុំឲ្យ​ឆ្លង​រាសដាល​ក្នុងសហគមន៍ ។​
​៎​
​មានប្រសាសន៍​ក្នុង​ពិធី​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​សប្បុរសធម៌ របស់​ប្រជាជន​សឹង្ហ​បុរី​តាមរយៈ​អង្គការ “Jom Do Good Singapore” និង​ក្រុមការងារ​នៃ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​និស្សិត​ឥស្លាម និង​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ខេត្ត​កំពត ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​ប្រឈម​នឹង​ការខ្វះខាត​៥០​គ្រួសារ ក្នុងស្ថានភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ នៅ​ភូមិ​កំពង់​កណ្ដាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត បាន​លើកឡើង​ថា គ្រប់​ដំណាក់កាល ចាប់តាំងពី​ពេល​ប្រទេស​ជាតិ​ជួប​គ្រោះមហន្តរាយ​ពី​របប​ប៉ុលពត រហូត​ដល់​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​តែងនៅ​ចុះជាប់​ជាមួយនឹ​ង​ប្រជាពលរដ្ឋ រួមសុខ​រួមទុក្ខ ដោះស្រាយ និង​ឆ្លើយតប​រាល់​បញ្ហា សំណូមពរ ក្តីកង្វល់ និង​ការលំបាក​ខ្វះខាត របស់​ប្រជាពលរដ្ឋ​រហូត​មក​ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​គ្មាន​ស្បៀងអាហារ​នោះទេ​។ ជាងនេះទៅទៀត ក្រោយពី​បាន​ផ្តល់ជូន​នូវ​សុខសន្តិភាព សម្តេច​បាន​ខិតខំ​កសាង​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ រហូត​ដល់​សព្វថ្ងៃនេះ​។​

​លោក​បាន​បញ្ជាក់ថា ក្នុងដំណាក់កាល​ពិភពលោក ក៏​ដូច​កម្ពុជា​បាន​នឹង​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ សម្ដេច​តេជោ​ហ៊ុន​សែន​បាន​ដាក់បទបញ្ជា វិធានការ និង​ចំណាត់ការ​ច្បាស់លាស់ ក្នុង​ការបង្ការ ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ លើសពីនេះ​ទៀត សម្តេច​បាន​បញ្ចេញ​សាច់ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ នៅក្នុង​អំឡុងពេល​នៃ​វិបត្តិកូ​វីដ​១៩​ថែមទៀត​ផង​។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ក្នុង​យុទ្ធ​ធាន​ការទប់ស្កាត់​កូវី​ដ​១៩​កុំឲ្យ​ឆ្លង​រាលដាល​ដល់​សមាជិក​គ្រួសា​រ និង​សហគមន៍​។​

​ក្នុងដំណាក់កាល​នេះ អ្នកតំណាងរាស្ត្រ​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ឲ្យ​បង្កើនការ​ការយកចិត្ត​ទុកដាក់ អនុវត្តតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដោយ​ប្រកាន់ខ្ជាប់ នូវ​វិធានការ​អនាម័យ និង​រក្សា​គម្លាត​សង្គម​ជាប្រចាំ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ