ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ឯកឧត្តម គៀត ច័ន្ទ​ថា​រិទ្ធ អញ្ជើញ​ប្រកាស​កែសម្រួល ក្រុមការងារ​បក្ស​ប្រជាជន​ឃុំ​ស្នឹង និង​ចុះ​ពិនិត្យ​ប្រព័ន្ធ​ស្រោចស្រព​នៅក្នុង​មូលដ្ឋាន ស្រុក​បាណន់ ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម គៀត ច័ន្ទ​ថា​រិទ្ធ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​ឃុំ​ស្នឹង បាន​អញ្ជើញ​ជា​អធិបតី ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ស្នឹង និង​ពិធី​ប្រកាស​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល តែងតាំង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ស្នឹង​។​

​ក្នុង​កិច្ចប្រជុំ​នេះ មានការ​អាន​របាយការណ៍​លទ្ធផល​ការងារ ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​បន្ត​ឆមាស​ទី​២​ឆ្នាំ​២០២០ ការអាន​សេចក្ដីសម្រេចស្តី​ពីការ​ចាត់តាំង ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​ស្នឹង និង​ការធ្វើ​បទ​អន្តរាគមន៍​លើ​ប្រធានបទ​ចំនួន​៤ រួមមាន ទី​១៖ ស្ដី​ពី​សតិអារម្មណ៍​ប្រជាពលរដ្ឋ និង​សកម្មភាព​នយោបាយ គណបក្ស​ផ្សេងៗ​, ទី​២៖ ការផ្ដល់​សេវាកម្ម​សុខ​ភាព​, ទី​៣៖ សកម្មភាព​គ្រប់គ្រង​ពង្រឹង ពង្រីក សមាជិក​បក្ស និង​ទី​៤៖ ស្ដីពី​ការគ្រប់គ្រង និង​កសាង​កម្លាំង សកម្មជន​យុវជន​គណបក្ស​ទូ​ទាំង​ឃុំ​។​

​បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍ និង​បទ​អន្តរាគមន៍ រួច​មក​ឯកឧត្តម គៀត ច័ន្ទ​ថា​រិទ្ធ បាន​មានមតិ​កត់សម្គាល់​ដូចខាងក្រោម ផ្អែក​តាម​របាយការណ៍ និង​បទ​បង្ហាញ​កន្លងមក ឃើញ​ថា​ស្ថានភាព​សនិ្ត​សុខ ស្ថានភាព​នយោបាយ សតិអារម្មណ៍​ប្រជាពលរដ្ឋ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ការងារ​បង្កបង្កើនផល ការផ្តល់​សេវា​សុខភាព ជាទូទៅ​មាន​លក្ខណៈ​ល្អប្រសើរ ទោះបីថា នៅ​មាន​ការប្រើប្រាស់ ចែកចាយ​គ្រឿងញៀន​បន្តិចបន្តួច បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​ក្មេង​ទំនើង​ក្ដី​។​

​ឯកឧត្តម គៀត ច័ន្ទ​ថា​រិទ្ធ បាន​ឯកភាព​ទាំងស្រុង របស់​លោកស្រី អនុប្រធាន​ក្រុមប្រឹក្សា​ឃុំ ដែល​បាន​លើកឡើង ពី​ក្រម​សីលធម៌​របស់​អាជ្ញា​ធរ​មូលដ្ឋាន នៅពេល​ផ្ដល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ ព្រោះ​វា​ជា​កត្តា​គន្លឹះ នៃ​ការទាក់ទាញ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ ឲ្យ​គោរព ស្រលាញ់ និង​មាន​ជំនឿ​ចិត្ត ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា មូលហេតុ​ដែល​ឯកឧត្តម ជ្រើស​យក​ការកសាង​ប្រឡាយទឹក​ជា​អាទិភាព​ចម្បង​នោះ ព្រោះ​ថា​តាំងពី​ដើម​មក​នៅ​ឃុំ​ស្នឹង គឺជា​តំបន់ ដែល​មិន​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ទេ​តាំងតែ​ពី​ដើម​មក ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​មាន​ទឹក​ប្រើប្រាស់ និង​បម្រើ​ដល់​ការងារ​បង្កបង្កើនផល​។​

​កន្លងមក​ក្រុម​ការងារ​បាន​ធ្វើ​ការជីក ស្ដារ ប្រឡាយ​មួយចំនួន​ជា​បន្តបន្ទាប់ ហើយ​ថ្មីៗ​នេះ ទើបតែ​បាន​និង​កំពុង​ជីក​ប្រឡាយ​ថ្មី​មួយ​ខ្សែ​ទៀត ដើម្បី​នាំ​ទឹក​ពី​អាងទឹក​កំពីងពួយ មក​ស្រោចស្រព​លើ​ដី​ស្រែ​ក្នុង​ភូមិ​បឹង​ក្រសាល ដែរ​សង្ឃឹមថា ក្រោយ​ពី​សាងសង់​រួចរាល់ នឹង​អាច​ស្រោចស្រព​លើ​ដីស្រែ ប្រហែល​៣​ពាន់​ហិកតា នៅ​រដូវវស្សា និង​ប្រមាណ​៥០០​ហិកតា នៅ​រដូវប្រាំង​បន្ថែមទៀត​។​

​ចុងក្រោយ លោក​ប្រធាន​ក្រុមការងារ បាន​ដាក់ចេញ​នូវ​ទិសដៅ​មួយចំនួន ដើម្បី​អនុវត្ត​បន្ត រួមមាន​៖
* សុំឲ្យ​គណៈកម្មាកា​រប​ក្សឃុំ ពិសេស​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ត្រូវ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ការពារ និង​ទប់ស្កាត់​ឲ្យបាន​នូវ ការ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន ក្នុង​សហគមន៍ ដែល​បច្ចុប្បន្ន​ជា​បញ្ហា​ចម្បង​របស់​ប្រជាពលរដ្ឋ ដែល​ភ័យខ្លាច​មាន​ការប៉ះពាល់​ដល់​កូនចៅ​របស់គាត់​។​
* ត្រូវ​បន្ត​ឃោសនាអប់រំ​ឲ្យ​ជាប់​ជាប្រចាំ ដើម្បីឲ្យ​ប្រជា​ពលរដ្ឋយ​ល់​កាន់តែច្បាស់ ពី​គោលនយោបាយ របស់​គណបក្ស​ដោយ​លើក​ពី​សមិទ្ធផល ស្នាដៃ​នានា ដែល​គណបក្ស ក៏ដូចជា​រាជរដ្ឋាភិបាល​សម្រេច​នា​ពេលកន្លងមក​។​
* ត្រូវមាន​ក្រមសីលធម៌​វិជ្ជាជីវៈ ពាក្យសម្ដី​សមរម្យ ទៅកាន់​ប្រជាពលរដ្ឋ​នៅពេល​ដែល​គាត់ មកសុំ​ការផ្ដល់សេវា​សាធារណៈ និង​ក្នុង​ពេល​ធ្វើ​ការប្រាស្រ័យ ទាក់ទង​ជាមួយ​ពួកគាត់ ព្រោះ​វា​អាច​ធ្វើឲ្យ​ពួកគាត់​មាន​ទំនុកចិត្ត និង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​
* ត្រូវ​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ស្ដីពី​ការ​ធ្វើ​អនាម័យ ដើម្បី​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ទៅ​ក្នុង​សហគមន៍​។​
* គណៈកម្មាធិការ​បក្ស​ឃុំ ក្រុមការងារ​ថ្នាក់ឃុំ ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​ប្រជាពលរដ្ឋ​ឡើងវិញ ឲ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់​។​

​ឯកឧត្តម​ក៏បាន​សំណូមពរ​សុំឲ្យ​គណៈកម្មាធិការ​គណបក្ស​ឃុំ សាខា​បក្ស អាជ្ញាធរ​មូលដ្ឋាន បន្ត​យកចិត្តទុកដាក់​អនុវត្ត​តាម​កម្មវិធី​ការងារ​នានា ដែល​បាន​ដាក់ចេញ ខណៈ​ដែល​ក្រុមការងារ​ថ្នាក់ណ្តាល​នឹង​ចុះ​ជួយ​គាំទ្រ​ជាប្រចាំ​។ គណៈកម្មាធិការ​គណបក្ស​ឃុំ ភូមិ ត្រូវ​រៀបចំ​កិច្ចប្រជុំ​មួយ​ខែម្ដង ដោយ​មាន​របាយ​ការ​ច្បាស់លាស់ ដើម្បី​ក្ដាប់បាន​ពី​តម្រូវការ និង​បញ្ហា​ប្រឈម​នានា ដែល​អាច​កើត​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​មាន​ដំណោះស្រាយ​ទាន់ពេល​។​

​បន្ទាប់ពី​បាន​ដឹកនាំ​កិច្ចប្រជុំ​រួម​មក ឯកឧត្តម គៀត ច័ន្ទ​ថា​រិទ្ធ រួម​ជាមួយ​ក្រុម​ការងា​រ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ការសាងសង់​សំណង់​អគារ​សាលាបឋមសិក្សា បុស្ស​សម្ព័រ និង​បន្ទប់ទឹក ដែល​កំពុង​ដំណើរការ​សាងសង់​ជា​បណ្ដើរៗ​។ ជាមួយគ្នានេះ ឯកឧត្តម និង​ក្រុម​ការងារ​បាន​បន្តដំណើ​រ​ចុះ​ត្រួតពិនិត្យ​ការធ្វើ​ប្រឡាយ ប្រព័ន្ធ​បង្ហូរ និង​ទ្វារ​ទឹក សម្រាប់​បង្ហូរ​ទឹក​ពី​អាងទឹក​កំពីងពួយ មក​ស្រោចស្រព​លើ​ដី​ស្រែ​ក្នុង​ភូមិ​បឹង​ក្រសាល នៅ​ចំណុច​ភ្នំ​ប៉ង់ ភូមិ​បឹង​ក្រ​សាល ដែល​កំពុង​ដំណើរការ​ការដ្ឋាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ