ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​អាជ្ញាធរ​និង​ជំនាញ​ត្រូវ​ឆ្លើយតប​ជា​បន្ទាន់​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ទាក់ទង​ផ្លូវ និង​ស្ពាន ដែល​ពិបាក​ធ្វើ​ដំណើរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អភិបាល​ខេត្ត​កំពត​បា​ន​ជំរុញ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ និង​ពាក់ព័ន្ទ ឲ្យ​ដោះស្រាយ និង​ឆ្លើយតប​ជាបន្ទាន់ នៅពេល​ទទួលបាន​សំណូមពរ​ផ្សេងៗ​ពិសេស​បញ្ហា​ទាក់ទង​នឹង​ផ្លូវ ឬ​ស្ពាន ពិបាក​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​ប្រជាពលរដ្ឋ ទៅ​ប្រកបមុខរបរ​រកស៊ី​ទ​ទួល​ទាន ឬ​ទៅ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត​នោះ​។

​ការជំរុញ​បែបនេះ ខណៈ​ឯកឧត្តម ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ក្នុងឱកាស​នៃ​ដំណើរ​ចុះ​សួរសុខទុក្ខ និង​ស្វែងយល់ បញ្ហា​សំណូមពរ បញ្ហា​ប្រឈម បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ត្រពាំង​សង្កែ និង​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២០ ដោយ​មាន​ការចូលរួម​ពី​
​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ដល់​ការដោះស្រាយ​បញ្ហា សំណូមពរ​មួយ​ចំនួន ទា​ក់ទង់​ផ្លូវថ្នល់ និង​ស្ពាន ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​ពិសេស​ក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​បន្ត​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ​សម្ដេច​តេជោ​តែងតែ ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ឲ្យមាន​ការយកចិត្តទុកដាក់​រួមសុខ​រួមទុក្ខ ដោះស្រាយ​រាល់​បញ្ហា សំណូមពរ ក្តីកង្វល់ ការលំបាក​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ប្រទេស​។ ជាងនេះទៅទៀត ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្លល់ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុក​ជា​ការងារ​អាទិ​ភាព​មួយ ហើយ​ជានិច្ចកាល​សម្តេច​តែងតែ​បាន​លើកឡើង​ថា “ មាន​ផ្លូវ គឺ​មាន​សង្ឃឹម ” ។ យ៉ាងណាមិញ សម្រាប់​ខេត្ត​កំពត ក៏​ដូចគ្នា​ដែរ រាល់​បញ្ហា និង​សំណូមពរ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ ត្រូវតែ​ប្រញាប់​ដោះស្រាយ និង​ឆ្លើយតប​ទៅ​ប្រជាពលរដ្ឋ​ជាបន្ទាន់ ពិសេស​បញ្ហា​ទាក់ទង​ផ្លូវថ្នល់ និង​ស្ពាន សម្រាប់​ធ្វើដំណើរ​ទៅ​មក​ប្រចាំថ្ងៃ ។

​ឯកឧត្តម​អភិបាល​ក៏​បាន​បញ្ជាក់ទៀតថា រាល់​ការដោះស្រាយ​បញ្ហា​ផ្សេងៗ មិន​មាន​បញ្ហា​អ្វី ជា​ឧបសគ្គ​ដែល​ដោះស្រាយ​មិន​បាន​នោះឡើយ ឱ្យតែ​មាន​ឆន្ទៈ​និង​កិច្ចសហការ សាមគ្គី​គ្នា​ល្អ ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ដូច្នេះ​ការដោះស្រាយ​បញ្ហា​ទាំងឡាយ​ណា​ដែល​កើត​នៅក្នុង​មូលដ្ឋាន​នី​មួយៗ គឺ​ត្រូវ​ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់ រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​ផលប្រយោជន៍​រួម គឺ​ដំណោះស្រាយ ត្រូវ​តែ​អាច​កើត​ចេញ​បាន​ជា​លទ្ធផល​ពុំខាន​ឡើយ​។

​ជាមួយ​លទ្ធផល​នៃ​ការដោះស្រាយ​រាល់​បញ្ហា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ​អភិបាលខេត្ត​បាន​ដោះស្រាយ និង​ឆ្លើយតប​សំណូមពរ​ពលរដ្ឋ​ទាំងពីរ ឃុំ​ចំនួន​៤​ចំនុច ៖ ទី​១-​អាជ្ញាធរ មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ ត្រូវបាន​ដាក់លូ​ដោះ​ទឹក​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់​បាន​ខណៈ​ដែល​ស្ពាន នៅលើ​ផ្លូវ​លេខ ១៣៩ ដែល​កំពុង​សាងសង់​នៅមុខ​សាលាឃុំ​ត្រពាំង​ព្រីង​ជា​បណ្ដោះអាសន្ន​, ទី​២-​អាជ្ញាធរ​ឃុំ​ត្រូវ​ជម្រុញ​ការសាងសង់​ផ្លូវ​១​ខ្សែ ប្រវែង ១០០០​ម៉ែត្រ​ក្នុង​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង​ឲ្យបាន​ឆាប់រហ័ស ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​ប្រចាំឆ្នាំ​របស់​ឃុំ​.​ទី​៣- បាន​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ពង្រីក​ការសាងសង់​ផ្លូវ​បេតុង​ប្រវែង​ជិត​៣០០​ម៉ែត្រ ទទឹង​២​ម៉ែត្រ ចូល​ផ្ទះ​ពលរដ្ឋ​ប្រមាណ​ចំនួន​២០​គ្រួសារ​តាម​ការស្នើសុំ និង​ទី​៤-​ដោះស្រាយ​ឆ្លើយតប​តាម​សំណើ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពង្រីក​និង​ចាក់​គ្រួស​ក្រហម លើ​ផ្លូវ​ចូល​ផ្ទះ​របស់​ពួកគាត់​ក្រោម​ការឧបត្ថម្ភ​ថវិកា​របស់​ឯកឧត្តម​អភិបាលខេត្ត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ