ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឧត្តមសេនីយឯក ស ថេត ចាត់​តំណាង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ ដែល​ទទួលមរណភាព​ដោយ​រោគាពាធ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការរង និង​ជា​តំណាង​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វរសេនីយ៍ទោ យី សុខ​ធី ការិយាល័យ​រង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដែល​ធ្លាប់​មាន​ស្នាដៃ​ល្អ ចូលរួមចំណែក​ក្នុងការ​បង្ការ​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ ក៏ដូចជា​ហឹ្វកហាត់​មន្ត្រីនគរបា​ល ដែល​ទទួលមរណភាព​ដោយ​រោគាពាធ បំពាក់​ឋានន្តរស័ក្តិ​មច្ឆា​មរណៈ និង​នាំ​បច្ច័យ​ជូន​ក្រុមគ្រួសារ​សព​។​
​ការចូលរួម​គោរព​វិញ្ញ​ក្ខ​ន្ធ​សព​នេះ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២០​នេះ និង​មាន​ការចូលរួម​ពី​សំណាក់​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ព្រមទាំង​មន្ត្រី​នគរបាល​រួម​អាជីព​ជាច្រើន​រូប​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ឈាង ផាន់​ណា​រ៉ា ក៏បាន​នាំយក​ថវិកា​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចំនួន ២​លាន​រៀល​, ថវិកា​របស់​ឧត្តមសេនីយឯក ស ថេត ចំនួន ២​លាន​រៀល​, អង្គរ​ចំនួន ២​ប៉ាវ​, ទឹក​ផ្លែឈើ​ចំនួន ៥​កេះ និង​ទឹក​សុទ្ធ​ចំនួន ៧​កេះ​។ ដោយឡែក​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ឈាង ផាន់​ណា​រ៉ា ក៏​បាន​ចូល​បុណ្យសព​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល​, ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចំនួន​៣​លាន ៣០​ម៉ឺន​រៀល និង​ទឹក​សុទ្ធ​ចំនួន ៨​កេះ ដើម្បី​ប្រគល់​ជូន​គ្រួសារ​សព​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ឈាង ផាន់​ណា​រ៉ា បាន​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​សព ក្នុងនាម​តំណាង​ឧត្តមសេនីយ៍ឯក ស ថេត បាន​សម្តែង​នូវ​សមានចិត្ត​ចូលរួម​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​វរសេនីយ៍ទោ យី សុខ​ធី និង​បាន​ចាត់ទុក​ការបាត់បង់​នេះ គឺជា​ការបាត់បង់​មន្ត្រីនគរបាល​គំរូ​ម្នាក់ ដែល​តែងតែបាន​ចូលរួមចំណែក​ក្នុង​សកម្មភាព​បំរើ​ជាតិ មាតុភូមិ​នាំ​ប្រទស​ជាតិ​ទទួល​បាន​សុខស​ន្តិ​ភាព ស្ថិរភាព និង​សុវត្ថិភាព​ល្អ​។​

​នា​ក្នុង​ឱកាស​ដ៏​សែន​អា​លោះ​អាល័យ​នោះដែរ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ក៏​បាន​បួងសួង​សូម​ឧទ្ទិស​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក​វរសេនីយ៍ទោ យី សុខ​ធី បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ