ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​កម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​សហការ​គ្នា​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ ក្នុងឱកាស​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី បាន​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​សហការ​គ្នា​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ក្នុងឱកាស​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ នាពេល​ខាងមុខ​នេះ​។​

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា កិច្ចការ​ការពារ​សន្តិ​សុខ សណ្ដាប់ធ្នាប់ គឺជា​កិច្ចកា​រងារ ដែល​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ពិសេស ក្នុងអំឡុងពេល នៃ​ការ​ឈប់សម្រាក​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០​ខាង មុខ​នេះ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា «​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ រួម​ទាំង​មន្ទីរ​ពាក់ព័ន្ធ​ផង ត្រូវ​រួម​សហការ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​ឲ្យបាន នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឱកាស នៃ​ថ្ងៃ​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ ក្រៅ​ពី​ការងារ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ក៏​ជា​រឿង​សំខាន់​ខ្លាំង​មួយ​ដែរ ដែល​យើង​ត្រូវ​រួមគ្នា​ដើម្បី​ពង្រឹង និង​ទប់ស្កាត់​ឲ្យបាន​ទៅតាម ការណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល​»​។​

​ក្រៅ​ពី​ការងារ​ខាងលើ អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ដាស់តឿន​ប្រធាន​មន្ទីរ​មួយចំនួន ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ស្តាប់​តាម​ការណែនាំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តែ​ក៏​មិន​អាច​ផ្តាច់​បាន​ពី​ក្រសួង​ដែរ ហើយ​ការងារ​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ការបម្រើ​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ