ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ម្ចាស់​បុរី ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការគ្រប់គ្រង​បុរី ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ម្ចាស់​បុរី​ទាំងអស់ ត្រូវតែ​ពង្រឹង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ឲ្យបាន​ល្អ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​មូលដ្ឋាន​របស់​ខ្លួន​។​

​ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី​ជាច្រើន ហើយ​មាន​លក្ខណៈ​រស់នៅ​ដាច់ដោយឡែក ហើយ​កន្លែង​ខ្លះ មាន​ភាពស្មុគស្មាញ​ការកើតឡើង​នូវ​បទល្មើស​នានា​មួយចំនួន ដែល​ទាមទារ​ឲ្យ​ភាគី​ទាំង​២ មាន​កិច្ចសហការ​ជាមួយ​គ្នា​ទ្វេរ​ដង ដើម្បី​បង្កើន​ភាពកក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​បុរី​។​

​តាម​ការវាយតម្លៃ ក្នុង​កិច្ច​កិច្ចពិភាក្សា​ក៏បាន​ណែនាំ​ដល់​ម្ចាស់​បុរី​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ​បន្ថែម​ទៀត លើ​បញ្ហា​ការត្រៀម​បង្ការ​ពន្លត់​អគ្គិភ័យ ការបំពាក់​កាមេរ៉ា​សុវត្ថិភាព ត្រូវ​មាន​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ២៤​ម៉ោង​លើ​២៤​ម៉ោង មាន​ច្រកចេញចូល​ត្រឹមត្រូវ ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ត្រូវ​មាន​សន្តិសុខ​យាមកាម​ជាដើម​។​

​ជាមួយគ្នានេះ ឯកឧត្តម ឃួ​ង ស្រេង បាន​ស្នើ​ឲ្យ​ម្ចាស់​បុរី​ធំៗ នៅ​រាជធានី​ភ្នំពេញ ត្រូវ​មាន​ឡាន​ពន្លត់អគ្គីភ័យ​គ្រប់គ្នា ដោយ​រដ្ឋបាល​រាជធានី នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នាំចូល​នូវ​ឡាន​អគ្គីភ័យ​ទាំងនេះ ដើម្បី​បង្ការ​គ្រោះ​អគ្គីភ័យ​នៅក្នុង​បុរី​។ ឯកឧត្តម​ថា កន្លង​មក​ឃើញ​បុរី​មួយចំនួន បាន​ធ្វើជា​គំរូ​ល្អ​ហើយ គឺ​បុរី ប៉េង ហួត និង​នៅ​កោះ​ពេជ្រ តែង​បាន​ចេញ​ឡានទឹក​មកជួយ​អន្តរាគមន៍​នៅ​ខាងក្រៅ ពេល​មាន​អគ្គីភ័យ​កើតឡើង​ម្តងៗ​។​

​បន្ថេម​ពី​នេះ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី និង​ដើម្បី​រក​ចំណូល​ឲ្យ​ខាង​បុរី​ផងដែរ​។ ចំណុច​នេះ ឯកឧត្តម​ក៏​បាន​ស្នើ​ឲ្យ​ម្ចាស់​បុរី​ដែល​មិនមាន​ច្បាប់​សន្តិសុខ​ឯកជន ត្រូវ​ទៅ​បំពេញ​ច្បាប់ ហើយ​បុរី​ក៏​ត្រូវ​មាន​សណ្តាប់ធ្នាប់ រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឲ្យបាន​ល្អ ជៀសវាង​បង្ក​គ្រោះថ្នាក់​ចរាចរ​។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន បានឲ្យដឹងថា នៅ​ភ្នំពេញ មាន​ភា្នក់ងារ​សន្តិសុខ​ឯកជន​
​ចំនួន​១២,០៦៨​នាក់ ក្នុងនោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន កំពុង​ដំណើរការ​មាន​ចំនួន​១៩១​ក្រុមហ៊ុន មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន ៦,៣៨៨​នាក់ ស្មើនឹង​១,៤៣៦​គោលដៅ​។ ដោយឡែក សហគ្រាស​គ្រឹះស្ថាន​៨៨២​គ្រឹះស្ថាន មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន ចំនួន​៥,៦៨០​នាក់ ស្មើនឹង​៨៨២​គោលដៅ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ភ្នាក់ងារ​សន្តិសុខ​ឯកជន​នេះ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការពារ ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​ទ្រព្យសម្បត្តិ អាយុជីវិត​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​។ សមិទ្ធផល​ទាំងនេះ បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​តែងតែ​យកចិត្តទុកដាក់​គាំទ្រ គាំពារ​នូវ​វិស័យ​សន្តិសុខ​ឯកជន ជាពិសេស​ភ្នាក់ងារ​សន្តិសុខ​ឯកជន ដែល​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់​ដល់​កម្លាំង​នគរបាលជាតិ ក្នុង​ការរួមចំណែក​ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​សង្គមជាតិ​។​

​លោក​ឧត្តមសេនីយ៍​បាន​បន្ត​ទៀតថា ចំពោះ​ការងារ​ប្រតិបត្តិការ ក្រុមការងារ​ទទួលបាន​ទិន្នន័យ​បុរី នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចុះបញ្ជី​សុំច្បាប់ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ចំនួន​១៥២​បុរី ប៉ុន្តែ​ក្រុម​ការងារ​បាន​ចុះ​ជាក់ស្តែង បានត្រឹមតែ​១២៥​បុរី​តែប៉ុណ្ណោះ ដោយ​បុរី​មួយចំនួន បាន​បោះបង់ និង​មួយចំនួនទៀត កំពុង​សាងសង់​មិន​បាន​ប្រើប្រាស់​ភ្នាក់ងារ​ឯកជន ហើយ​ក្នុង​ចំនួន​១២៥​បុរី​នេះ មាន​ចំនួន​ខ្នង​ផ្ទះ​ចំនួន​៧០,១៦២​ខ្នង លើ​ផ្ទៃដី​៣,៧៩១​ហិកតា និង​មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន ចំនួន​១,១៨២​នាក់​៕

Filed in: ព័ត៌មានជាតិ