ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​ស្នងការ​នគរបាល​ខេត្តតាកែវ ដឹកនាំ​កម្លាំង​ចុះ​ពង្រឹង​ការគ្រប់គ្រង និង​ការត្រួពិនិត្យ​ការចេញ​ចូល​ឆ្លងដែន ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​តាកែវ​)៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ចុះមក​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ដល់​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦០៣ ស្តី​ពី​ការពង្រឹង​ការគ្រប់គ្រង និង​ការត្រួពិនិត្យ​ការចេញ​ចូល​ឆ្លងដែន ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា ដល់​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​លេខ ៦០៣​ទាំងអស់​។​

​នៅក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏បាន​ផ្ដល់​នូវ​អង្ករ ៤​តោន មី​១០០​កេះ ជូន​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៦០៣ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​សាលប្រជុំ​បញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៣​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ផ្ញើជូន​ដល់​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ទាំងអស់ ពង្រឹង​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់ ការឆ្លង​រាតត្បាត​នៃ​ជំងឺ​វីដ​១៩ នៅ​កម្ពុជា​។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា នា​ពេល​ថ្មីៗ​នេះ​នៅ​តំបន់ ខ្លះ​នៃ​ប្រទេស​វៀតណាម មាន​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូរី​ដ​១៩ ហើយ​អាជ្ញាធរ​វៀតណាម​បាន និង​កំពុង​ចាត់វិធានការ​បិទ​ការ​ចេញ​ចូល​នៅ​តំបន់​ដែល​មាន​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នេះ​ផង​ដែរ​។ ក្នុង​ស្មារតី​នេះ ដើម្បី​ចូលរួម សហការ​ក្នុង​ការបង្ការ ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា សម្តេច​សូម​ណែនាំ​ដល់​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ដូច​ខាងក្រោម​៖
* ត្រូវ​ណែនាំ​ដល់​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារព្រំដែន ឱ្យ​ពង្រឹង​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ មធ្យោបាយ​ដឹកជញ្ជូន និង​អ្នកដំណើរ ដែល​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា​- វៀតណាម ស្រប​តាម​វិធាន​ចត្តា​ឡី​ស័ក ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល​ឱ្យបាន​ម៉ត់ចត់​បំផុត​។​
* ត្រូវ​ចាត់វិធានការ​ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់​កុំឱ្យ​មាន​ការ​លួច​ឆ្លងដែន ដោយ​ខុសច្បាប់ ចេញចូល​ឆ្លងកាត់​ព្រំដែន តាម​ច្រករបៀង​នានា ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​។​
* បន្ត​ជំរុញ​ការអប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ តាម​តំបន់​ព្រំដែន ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន ស្រប​តាម​ការណែនាំ​នានា របស់​ក្រសួង​សុខាភិបាល ដើម្បី​កុំឱ្យ​មាន​វីរុស​កូវី​ដ​១៩​ឆ្លង​មក​លើ​បុគ្គល និង​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ