ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

ឯកឧត្តម ខៀវ កាញារីទ្ធ​៖ លើ​លោក​យើង​នេះ​គ្មាន​កាសែត​ណាមួយ ដែល​ឯករាជ្យ​នោះទេ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅក្នុង​ឱកាស​ដែល​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល រៀបចំ​វេទិការ​ពិភាក្សា​វាយតម្លៃ​សកម្មភាព ស្ដី​ពី​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​វឌ្ឍនភាព​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ​២០២០ របស់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា នៅលើ​ពិភពលោក​យើង​នេះ​គ្មាន​កាសែត​ណាមួយ​ដែល​ឯករាជ្យ​១០០%​នោះទេ ហើយក៏​មិន​មាន​អ្នកសារព័ត៌មាន​ណា​ដើរ​ហួស​បន្ទាត់​និពន្ធ​នាយក​ដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​សន្និសីទ​របស់ អង្គភាព​អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល ដែល​ធ្វើឲ្យ​កាន់តែ​ខិត​ជិត​គ្នា​រវាង​អ្នកសារព័ត៌មាន និង​មន្ត្រី​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​មន្ត្រី​រាជរដ្ឋាភិបាល អាច​យល់​ច្បាស់​ពី​កិច្ចការ​របស់​សារព័ត៌មាន​ហើយ​សារព័ត៌មាន​កុំ​មានការ​យល់យោគ​ចំពោះ​មន្ត្រី​រាជរដ្ឋាភិបាល ដើម្បី​បម្រើ​មហាជន​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​អំពី​ការផ្ដល់ជូន​មេធាវី​របស់​សម្ដេច​តេជោ ក្នុង​ការជួយ​ដល់​អ្នកសារព័ត៌មាន​ដែល​បំពេញការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ ហើយ​មាន​ការប្ដឹង​ផ្ដល់នៅ​តុលាការ​។ ទោះជា​យ៉ាងនេះក្តី ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ការងារ​នេះ​នឹង​មិន​ជួយ​អ្នកសារព័ត៌មាន​ដែល​ជំរិត​ទារប្រាក់​ពី​អ្នក​ដទៃ តែ​ក្នុង​ករណី​ខ្លះ​អ្នកសារព័ត៌មាន​មាន​ទោសកំហុស យើង​ក៏​ជួយ​សម្រួល​ទោស​កំហុស​របស់​គាត់​តាម​ដែល​អាច​ធ្វើបាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​មន្ត្រី​ក៏ដូចជា​សាធារណជន កុំ​ឱ្យ​គិត​ថា អ្នកសរសេរ​អត្ថបទ​អវិជ្ជមាន​ជា​អ្នកប្រឆាំង​ទាំងអស់ ហើយ​ក៏​កុំ​ឲ្យ​គិត​ថា​អ្នកសារព័ត៌មាន​ថា មានទោស​អ្នកកាសែត​សុទ្ធតែ​រងគ្រោះ​ទាំងអស់​នោះ​ទេ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ណែនាំ​ដល់​អ្នកនាំពាក្យ​ទាំងអស់ឲ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ហើយ​ត្រូវ​កុំ​ខឹង​នៅពេល​ដែល​អ្នកសារព័ត៌មាន​សួរ​សំណួរ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា ជា​ជំហរ​របស់​ក្រសួង​ព័ត៌មាន នឹង​មិន​ប្ដឹង Fake News នោះទេ​។ Fake News បាន​ចាក់ក្រឡេក​មន្ត្រី​រាជរដ្ឋាភិបាល មន្ត្រី​មន្ទីរ​តាម​បណ្ដា​ខេត្ត កុំ​ឲ្យ​ដេក​លង់លក់​ដោយ​ត្រូវ​ធ្វើ​ការបំភ្លឺ ហើយ​យើង​មិន​អាច​ទៅ​យក​អ្នកសរសេរ Fake News ទាំងអស់​យក​ទៅ​ដាក់គុក​បានទេ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​គាំទ្រ​នៅ​មតិ​របស់​តំណាង​សារព័ត៌មាន Fresh News ដែល​ចង់ឲ្យ​សន្និសីទ​សារព័ត៌មាន របស់​ឯកឧត្តម ផៃ ស៊ីផា​ន បានលើកឡើង​ពី​អ្វី​ដែល​ទាក់ទង​នឹង​បច្ចុប្បន្នភាព​។​

​នៅក្នុង​ពិធី​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពន្យល់​អំពី​យុទ្ធសាស្ត្រ​របស់​អតីត​ក្រុម​ប្រឆាំង ដែល​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​គណបក្ស​កាន់អំណា​ច​ចុះខ្សោយ និង​មួយទៀត​គឺ​កុំ​ឱ្យ​ភ្លេច​ពួកគេ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ