ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នាំយក​អំណោយ​ចុះសួរសុខទុក្ខ​អ្នក​ឆ្លង​ជំងឺ​គ្រុនឈីក​ជិត ២០០​នាក់ នៅ​ស្រុក​ពញ្ញាឮ ខេត្ត​កណ្ដាល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​)៖ នា​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​
​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​ការសង្ស័យថា បាន​ឆ្លង​ជំងឺ​គ្រុនឈីក​ប្រមាណ​១៨៥​នាក់ ស្ថិតនៅ​ភូមិ​ខ្លា​ត្រាំ ឃុំ​កំពង់ហ្លួង ស្រុក​ពញា​ឭ ខេត្ត​កណ្ដាល ទទួល​បាន​ការ ។​

​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដោយ​ក្តី​នឹករឭក​។ កាកបាទ ក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ជា​ប្រធាន តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ ទោះបី​ស្ថិតនៅ​ស្ថានភាព​បែប​ណា​ក៏ ដោយ គឺ​តែង​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​បងប្អូន​ជានិច្ច​ក្នុង​គ្រា​លំបាក​នានា ពោល​គឺ​ទីណា​មាន​ការលំបាក​ទីនោះ​មាន​កាក​ក្រហម​កម្ពុជា ហើយ​ការជួយ​គឺ​ធ្វើឡើង​ដោយ មិន​ប្រកាន់​បក្សពួក និន្នាការ​នយោបាយ និង​សាសនា​អ្វី​ឡើយ​។​

​លោក​អភិបាលខេត្ត បានឱ្យដឹង​ទៀត​ថា ជំងឺ​គ្រុនឈីក​នេះ​ជា​ប្រភេទ​ជំងឺ​ថ្មី​មួយ​ប្រភេទ​ទៀត ដែល​វា​បាន​ធ្វើឱ្យ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ មាន​អការៈ​ក្តៅខ្លួន​ខ្លាំង មុខ​ឡើង ក្រហម ហើយ​នៅ​លើ​ខ្លួន​មាន​ឡើង​កន្ទួល​ក្រហម​តូចៗ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ​អ្នកជំងឺ​អាច​មាន​សភាព​ឈឺចាប់​នៅតាម​សន្លាក់​ដៃជើង ហើយ​ជំងឺ​នេះ​ឆ្លង តាមរយៈ​មូស​ខ្លា​ញី​គឺជា​ភ្នាក់ងារ​ចម្លង​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ការសង្ស័យ​បាន​ឆ្លង​ជំងឺ​គ្រុនឈិក ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ និង​ព្យាបាល​របស់​រដ្ឋ ដូច​ជា​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​បំផុត កុំ​សាកល្បង​ព្យាបាល​អ្នកជំងឺ​ដោយ​ខ្លួនឯង ឬ​ពន្យារ​ពេល​តាមដាន​ព្យាបាល​អ្នកជំងឺ​ក្នុង​សេវា​ឯកជន ដែល​គ្មាន សមត្ថភាព​ផ្នែក​ជំងឺ​គ្រុនឈីក​ឲ្យសោះ​។​

​ក្នុងឱកាស​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ ដែល​មាន​ការសង្ស័យ​បាន​ឆ្លង​ជំងឺ​គ្រុនឈីក នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាឮ លោក គង់ សោភ័ណ្ឌ ក៏​បាន​នាំមក​នូវ​អំណោយ មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល នូវ​គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ និង​ថវិកា​មួយចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ការសង្ស័យ​ឆ្លង ជំងឺ​គ្រុនឈីក​នេះ​ផង​ដែរ​។​
​សូម​បញ្ជាក់​ដែរ​ថា គិត​មកដល់​ពេល​នេះ​អ្នក​ឆ្លង​ជំងឺ​គ្រុនឈីក​នៅ​ស្រុក​ពញ្ញាឮ ខេត្ត​កណ្ដាល បាន​ជាសះស្បើយ​ចំនួន​១៦៣​នាក់​ហើយ ខណៈ​ជា​អ្នកជំងឺ​ចំនួន​២២​នាក់​ផ្សេង ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

Filed in: ព័ត៌មានជាតិ