ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ ស្ពាន និង​ប្រព័ន្ធ​អូរ​ប្រឡាយ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៤

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​):​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២០ ​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ ស្ពាន និង​ប្រព័ន្ធ​អូរ​ប្រឡាយ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន និង​គ្រោង​ស្ថាបនា​ឡើង​វិញ​នូវ​ស្ពាន​មួយចំនួន​នៅ​លើ​ទីតាំង​សំខាន់ៗ និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការសាងសង់​ផ្លូវ ស្ថិត​នៅ​ភូមិសាស្ត្រ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា នឹង​រៀបចំ​អោយ​មាន​ការស្ថាបនា​ស្ពាន​ថ្មី ជំនួស​ស្ពាន​ចាស់ ដែល​តូចចង្អៀត​នៅ​ជិត​អង្គការ​ម្លប់​តាប៉ាង និង​ទីតាំង​មួយចំនួនទៀត ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើតមាន​នាពេលខាងមុខ ៕

Filed in: ព័ត៌មានជាតិ