ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​លោកស្រី ម៉ែន សំអន ក្រើន​រំ​ឮ​ក​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន បន្ត​សហការ​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ក្រើន​រំ​ឮ​ក​ឱ្យ​អាជ្ញាធរ និង​កងកម្លាំងរ​នគ​របាល​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន បន្ត​សហការ​គ្នា​បន្ថែម​ទៀត ដើម្បី​ភូមិ​ឃុំ មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាពកក់ក្ដៅ ជាពិសេស​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​។​

​ការ​ក្រើន​រំ​ឮ​ក​បែប​នេះ​របស់​លោក​រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កក្កដា និង​លើក​ទិសដៅ​ការងារ សម្រាប់​ខែ​សីហា នៅ​មន្ទីរ​បក្ស​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០​នេះ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​អាជ្ញាធរ​សមត្ថកិច្ច នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជាធំ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បន្តថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​បាន​ដាក់ចេញ នូវ​វិធានការ​ជាច្រើន ក្នុងន័យ​ពង្រឹង និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ ភូមិ​ឃុំ មាន​សុវត្ថិភាព ក៏ដូចជា គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង ជាពិសេស ការដាក់​ឱ្យ​អនុវត្ត​នូវ​ការផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រចាព​ល​រដ្ឋ ក្រ​១ និង​ក្រ​២ អំឡុង​ពេល​ដែល​មេ​រោគកូ​វីដ​-១៩ បាន​នឹង​កំពុង​រាត្បា​ត​នៅលើ​ពិភពលោក​។​

​លោកស្រី បានបញ្ជាក់​ថា អាជ្ញាធរ​សមត្ថកិច្ច​ជា​កម្លាំង​ដ៏​សំខាន់បំផុត ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ភូមិ ឃុំ របស់​យើង ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​។ ជា​ពិសេស​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ពេល​មាន​ករណី​បទល្មើស​ផ្សេងៗ កើតមាន​ឡើង​ត្រូវ​នៅជាប់ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​ប្រចាំ​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៃ​រលក​ទី​២ ដោយ​គោរព និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជម្រុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការ​ចិញ្ចឹមសត្វ​ជាដើម​។ ចំណែកឯ​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំ​ដប់​ថ្នាក់​ត្រូវ​តែ​បន្ត​ពង្រឹង​ឱ្យមាន​ប្រសិទ្ធិភាព​នូវ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ