ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ ពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ពិសេស​អនុវត្ត​គម្លាត​សង្គម​ប្រឆាំង​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​រសៀល​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អញ្ជើញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៣០​គ្រួសារ នៅក្នុង​សង្កាត់​ស្វាយរៀង ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជាធំ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​គោរព​និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល និង​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៃ​រលក​ទី​២ ខណៈពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រាត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជម្ងឺ​ដ៍​កាច​សាហាវ​មួយ​នេះ​។​

​ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​យើង​មិន​ទាន់​មាន​ការឆ្លង​រាលដាល​តាម​សហគមន៍ ប៉ុន្តែ​តាម​ការ​វាយ​តំលៃ​កំរិត​ហានិភ័យ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ថា​ប្រទេស​កម្ពុជា​អាចមាន​លទ្ធភាព​ឆ្លង​ក្នុង​សហគមន៍​បេីសិ​ន​ជា​យេីងទាំងអស់គ្នា​មិន​ប្រុងប្រយ័ត្ន និង​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្តល់​អនុសាសន៍​សំ​ខាន់ៗ​ដូចជា ទី​១. បន្ត​ពង្រឹង​ត្រួតពិនិត្យ​សុខភាព​អ្នក​ដំណេីរ​គ្រប់​រូប​ដែល​ចូល​មក​តាម​មាត់ច្រក​ព្រំដែន ដោយ​មិន​ត្រូវ​មាន​ការលេី​ក​លែងឡេ​ី​យ ។​
​ទី​២.​បន្ត​ពង្រឹង​ការពិនិត្យ​តាមដាន​អ្នក​ត្រូវធ្វេី​ចត្តា​ឡី​ស័ក ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ​ដែនដី រយ​:​ពេល​១៤​ថ្ងៃ ។​
​ទី​៣ .​ពង្រឹង​អប់រំ​ប្រជាពលរដ្ឋ​ក្នុង​ការអនុវត្តន៍ អនាម័យ គម្លាត​សង្គម គម្លាត​បុគ្គល ។​
​ទី​៤.​ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺ​ក្នុងស្រុក​និង​ក្រុម​ឆ្លេី​យត​ប​បន្ទាន់ ។​
​ទី​៥.​ត្រូវ​មាន​កំលាំង​សមត្ថកិច្ច​តាមដាន​ត្រួតពិនិត្យ​ការជួបជុំ ជាពិសេស​ក្នុង​កំឡុងពេល​ឈប់សំរាក​សង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នា​ពេលខាងមុខ ។​

​នា​ឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន មុង ១ កន្ទេល ១ សារុង ១ ក្រ​ម៉ា ១ ស្ករស ១​គី​ឡូ ទឹកដោះគោ​ខាប់ ២​កំប៉ុង អង្ករ ២៥​គីឡូក្រាម ត្រីខ ១​យួរ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ មី ១​កេស ម៉ាស់​១០ អាល់កុល​លាងដៃ ១​ដប សាប៊ូ​ប្រូ​ធិ​ច ២​ដុំ និង​ថវិកា មួយចំនួន ៕

 

Filed in: ព័ត៌មានជាតិ