ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​ភោជនីយដ្ឋាន ក្លឹប​កំសាន្ត និង​ខារ៉ាអូខេ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​លោកស្រី​ឧត្តមសេនីយ៍ទោ ស៊ឹម ផា​ណុំ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹប​កំសាន្ត និង​ខារ៉ាអូខេ ក្នុង​មូលដ្ឋាន​ខណ្ឌ និង​បាន​ធ្វើ​កំណត់ហេតុ​អប់រំ​ណែនាំ ដល់​ម្ចាស់​ទីតាំង​ដែល​បើក​សំលេង​រំខាន​លឺ​ខ្លាំងៗ នៅ​ពេល​រាត្រី​។​
​ជា​លទ្ធផល រដ្ឋបាល​ខណ្ឌ​បាន​ចុះ​ត្រួតពិនិត្យ ចំនួន​០៥​ទីតាំង រួមមាន​៖
*​ទី​១៖ ក្លឹប​សម្សាន្ត អេ​ភិ​ច​២ (​បាន​ធ្វើ​កំណត់​អប់រំ​ឲ្យ​អនុវត្តន៍​តាម​គោលការ​ច្បាប់​)
*​ទី​២៖ ក្លឹប​សម្សាន្ត Heart (​ពិនិត្យ​ជាក់ស្តែង​មិន​មាន​សកម្មភាព​ដំណើរការ​)
*​ទី​៣៖ ក្លឹប​កម្សាន្ត ភូ​ន ធូន (​ពិនិត្យ​ជាក់ស្តែង​មិន​មាន​សកម្មភាព​ដំណើរការ​)​។​
*​ទី​៤៖ អាជីវកម្ម​យីហោ Double A ស្ថិតនៅ ក្នុង​ផ្សារ​សូរិយា​មល (​មាន​សកម្មភាព​ដំនើរការ ក្រោយ​ការពិនិត្យ​រួច​កម្លាំង​គណៈបញ្ជាការ​ឯកភាព បាន​ធ្វើ​កំណត់​អប់រំ ឲ្យ​អនុវត្តន៍​តាម​គោល​ការ​ច្បាប់​)
*​ទី​៥៖ អាជីវកម្ម​យីហោ Mo du Pub បាន​ណែនាំ​ឲ្យ​អនុវត្តន៍​តាម​គោល​ការ​ច្បាប់​។ ទន្ទឹមគ្នានេះ គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​១១ ក៏​បាន​បន្ត​ចុះ​តាម​ទីតាំង​មួយចំនួន ផ្សេង​ទៀត​ផង​ដែរ​។​
​ក្នុងនោះ លោក​អភិបាលខណ្ឌ​ក៏​បាន​ណែនាំ ហាម​ដាច់​ខា​ចការ​ចាក់​ភ្លេង​រាំ​ឌី​ស្តូ ដែល​ខុស​នឹង​គោលការណ៍ ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​, ម្ចាស់​អាជីវកម្ម ត្រូវ​រុះរើ​ឧបករណ៍​ភ្លេង​ចេញ​ទាំង​អស់​, ហាម​ការប្រគុំ​តន្ត្រី (Live Bang), ត្រូវ​បន្ត​គោរព​អនុវត្ត តាម​កា​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​ករណី​ម្ចាស់​អាជីវកម្ម​មិន​អនុ​ញ្ញាតា​មកា​ណែនាំ​នេះ គណៈបញ្ជាការ​ឯកភាព និង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​ទីតាំង​អាជីវកម្ម ដោយ​ចុះ​រុះរើ​ឧបករណ៍​ទាំងអស់​យក​ទៅ​រក្សាទុក​នៅ​រដ្ឋបាល​ខណ្ឌ​។ ក្នុងនោះ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខភិបាល ពី​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ដោយ​រក្សា​គម្លាត​សង្គម​១.៥​ម៉ែត្រ ទៅ​២​ម៉ែត្រ​៕

Filed in: ព័ត៌មានជាតិ