ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ក្នុង​ថ្ងៃ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តាម​អំណាច​សាលក្រម សាលដីការ និងសេចក្ដីសំរេច​របស់​សាលា​ដំបូងខេត្ត​ចំនួន​៤

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​សុក្រ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​ពិនិត្យ​គ្រឿងញៀន​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​វេច​ខ្ចប់ និង​បំផ្លាញ​គ្រឿងញៀន​ថ្នាក់​ខេត្ត តំណាង​ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​តួ​ត​ពិនិត្យ​ការងារ​រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ក្នុង​ថ្ងៃ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តាម​អំណាច​សាលក្រម សាលដីការ និងសេចក្ដីសំរេច​របស់​សាលា​ដំបូងខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម នៅ​សាលប្រជុំ​VIP ព្រៃ​បាសាក់ និង​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​រៀបចំ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​។​

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​វីរ​សេនីយ៍​មេបញ្ជាការរង​កងរាជអាវុធហត្ថ លោក​វ​រី​សេនយ៍​តំណាង​ស្នងការដ្ឋាន លោក​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ លោក​នាយករង​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោកនាយក​ទីចាត់ការ​រដ្ឋបាល តំណាង​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត ទីចាត់ការ​ធនធានមនុស្ស ។​

Filed in: ព័ត៌មានជាតិ