ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​សូម​ស្វាគមន៍​! ម្ចាស់​កាស៊ីណូ​ភូមិ​យើង ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​សុខ​សប្បាយ ជា​ប្រភព​ចំណូល​របស់​មន្ដ្រី​ពុករលួយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ត្បូងឃ្មុំ ៖ ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ​និង​មន្ដ្រី​តូចតាច ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក បានឲ្យដឹងថា រហូតមកដល់​ពេលនេះ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង នៅ​តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​ដោយ​មិន​ខ្វល់​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ទាល់តែសោះ​។

​ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​បណ្តោយ​ឲ្យ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ជាបន្ទាន់​។​

​សេចក្តីរាយការណ៍​ពី​អ្នក​ធ្លាប់​ចូលទៅ​ក្នុង​ទីតាំង​កាស៊ីណូ​ភូមិ​យើង បានឲ្យដឹងថា នៅ​ក្នុង​កាស៊ីណូ​នោះ​មាន​ល្បែង​បញ្ជល់មាន់​បៀ​អាប៉ោង និង​យូគី ក៏ដូចជា​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​ដំណើរការ​យ៉ាង​រលូន ហើយ​អ្នកលេង​ល្បែង​៩៥​ភាគរយ​ជា​ពលរដ្ឋ​ខ្មែរ​។ ប្រភព​បានឲ្យដឹង​ទៀតថា សម្រាប់​ការ​បញ្ជល់មាន់​១​គូៗ មាន​ដាក់​ដើម​ថា​ន់​រាប់ពាន់​ដុល្លារ​ដល់​រាប់ម៉ឺន​ដុល្លារ ហើយ​អាប៉ោង​និង​បៀ​យូគី​ក៏​ស៊ីសង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែរ​។​

​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ត្រូវបាន​គេ​ដឹងថា​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ ហើយ​ប្រភព​ខ្លះ​សង្ស័យថា មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ត្បូងឃ្មុំ សម្ងំ​ទទួល​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​ពី​ម្ចាស់​កាស៊ីណូ​ភូមិ​យើង​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​ទើប​បច្ចុប្បន្ន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​នៅ​ស្រុក​ពញាក្រែក​។

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នោះទេ​។​

​ដោយហេតុ​ថា​មកដល់​ពេល​នេះ​ម្ចាស់​កាស៊ីណូ​ភូមិ​យើង នៅ​តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញ​ធរ​និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ នាំគ្នា​សម្ងំ​ស្ងាត់ឈឹង យក​ធ្វើ​មាន ធ្វើបាន​៕

Filed in: ព័ត៌មានជាតិ