ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចុះ​ផ្សព្វផ្សាយ​ពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ឈូសឆាយ​កាប់​រាន​ដុត​ព្រៃឈើ​តំបន់ការពារធម្មជាតិ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​)៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក ម៉ា​ង ស៉ី​ណេត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ពី​ការ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ឈូសឆាយ កាប់​រាន​ដើមឈើ ដុត​ព្រៃឈើ ទន្ទ្រាន​ហ៊ុមព័ទ្ធ​កាន់កាប់​លក់​-​ទិញ និង​ការបញ្ជាក់​លើ​ការលក់​-​ទិញ ដី​ព្រៃឈើ ដីព្រៃ​លិច​ទឹក ដីព្រៃ កោង​កាង និង​ដី​ក្នុង​តំបន់ការពារធម្មជាតិ ឬ​តំបន់​គំរប​ព្រៃឈើ ដែល​ស្ថិត​តំបន់​អូរ​ថ្ម ព្រំប្រទល់​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ​។​

​ការចុះ​ផ្សព្វផ្សាយ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលស្រុក​ស្ទឹងហាវ និង​តំណាង​រដ្ឋបាល​ព្រៃឈើ​។​

​ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តីណែនាំ​ឲ្យ​អភិបាលក្រុង​-​ស្រុក​ទាំង​៥ នៃ​ខេត្ត​ព្រះសីហនុ​ធ្វើការ​ទប់ស្កាត់​ជាបន្ទាន់ នូវ​រាល់​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ដុត ព្រៃ​ហ៊ុមព័ទ្ធ​ដីព្រៃ ឬ​ទិញ​លក់​ដោយ​ខុសច្បាប់​។​

​លោក​អភិបាលរង​ខេត្ត​បានឲ្យដឹងថា កន្លង​មក​រដ្ឋបាលខេត្ត​បាន​សង្កេតឃើញ ពី​សកម្មភាព​នៃ​ការ​ឈូសឆាយ កាប់​រាន គ្រៀវ​ដើមឈើ ដុត​ព្រៃឈើ ទន្ទ្រាន​ហ៊ុមព័ទ្ធ​កាន់កាប់​លក់​-​ទិញ និង​ការបញ្ជាក់​លើ​ការលក់​-​ទិញ ដែល​ពាក់ព័ន្ធ​ទៅនឹង​ដី​សាធារណៈ​របស់​រដ្ឋ​ដូច​ជា​ដី​ព្រៃឈើ ដីព្រៃ​លិច​ទឹក ដី​ព្រៃកោងកាង និង​ដី​ដែល​ស្ថិត​ក្នុង​តំបន់ការពារធម្មជាតិ នៅតែ​បន្ត​កើត​មាន​ដើម្បី​យក​ទៅ​ធ្វើជា​កម្មសិទ្ធិ និង​ធ្វើការ លក់​បន្ត​ទៅ​តតិយជន​។ ហេតុដូច្នេះ ដើម្បី​ធានា​ឱ្យបាន​នូវ​ការការពារ ការគ្រប់គ្រង និង​ការអភិរក្ស​ដី​រដ្ឋ និង រក្សាបាន​នូវ​និរន្តរភាព​នៃ​ផលប្រយោជន៍​សាធារណៈ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដូចខាងក្រោម​៖
១៖ ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព ឈូសឆាយ កាប់​រាន គ្រៀវ​ដើមឈើ​ដុត ក្នុង​តំបន់ការពារធម្មជាតិ ព្រៃឈើ ទន្ទ្រាន ហ៊ុព័​ទ្ធកាន់​កាប់​ដី​ព្រៃឈើ ដីព្រៃ​លិច​ទឹក ដី​ព្រៃកោងកាង ទិញ និង​ការបញ្ជាក់​លើ​ឯកសា​រលក់​-​ទិញ ដី​របស់​រដ្ឋ​
២៖ ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន​ជាពិសេស ភូមិ និង ឃុំ សង្កាត់​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការលក់​-​ទិញ និង​ការបញ្ជាក់​លក់​-​ទិញ ដី​រដ្ឋ​
៣៖ ក្នុងករណី​រកឃើញ​មាន​បុគ្គល ដែល​ពាក់​ព័ទ្ធ​នឹង​សកម្មភាព​ខុសច្បាប់​ដូច​រៀបរាប់​ខាងលើ​មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ច្បាប់​ស្ដីពី​ព្រៃ ឈើ មាត្រា​៩៧ ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី ប្រាំ​(៥)​ឆ្នាំ ទៅ ដប់​(១០)​ឆ្នាំ និង​រឹបអូស​វត្ថុតាង ទាំងអស់​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ណា​ដែល​បាន​កាប់​រាន​ព្រៃ ឈូសឆាយ​ដី​ព្រៃ ហ៊ុម​ព័ទ្ធ​កាន់កាប់ ដីព្រៃ គ្រៀ​វ បំពុល កាប់បំផ្លាញ ។​

​ច្បាប់​ស្ដីពី​ជលផល​មាត្រា​៩៨៖ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី បី​(៣)​ឆ្នាំ ទៅ​ប្រាំ (៥)​ឆ្នាំ និង​វត្ថុតាង​ទាំងអស់ ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ណា​ដែល​បាន កាប់ឆ្ការ​គាស់​រាន ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ​ហ៊ុមព័ទ្ធ​, ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ មាត្រា​៦២៖ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ប្រាំ​(៥)​ឆ្នាំ ទៅ​ដប់ (១០)​ឆ្នាំ និង ទោស​ពិន័យ​ជា​ប្រាក់​ពី​ដប់​ប្រាំ​លាន (១៥.០០០.០០០)​រៀល ដល់​មួយរយ​ហាសិប​លាន (១៥០.០០០.០០០​រៀល​) ចំពោះ​ជន​ដែល​បាន​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ​ដុត និង​ឈូសឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​។​

​លោក​ក៏​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ នៅ​ទីតាំង​នេះ​ផ្ទាល់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំង​៥ ក្រុង​ស្រុក​ក្នុង​ខេត្ត​ព្រះសីហនុ​ដែរ​ថា សូម​ចូលរួម​ជាមួយ​អាជ្ញាធរ ក្នុង​ការទប់ស្កាត់​ជាមួយ​អាជ្ញាធរ​កុំឲ្យ​មាន​ការសាងសង់​ថ្មី​បន្ថែម​ទៀត ចំពោះ​សំណង់​ដែល​បាន​សាងសង់​ហើយ សូម​រក្សា​ដដែល​រង់ចាំ​ការសិក្សា​ពី​អាជ្ញាធរ​សិន បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​ប្រើប្រាស់​វិធានការ​ក្តៅ ដោយ​មិន​មាន​ការយោគយល់​ឡើយ​៕

Filed in: ព័ត៌មានជាតិ