ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ​នៅតាម​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​សំណាក់​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ អាជ្ញាធរ​បាន​បន្ត​យុទ្ធនាការ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

​យុទ្ធនាការ​នេះ​ដឹកនាំ​ដោយ​លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ លោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធាន​ផ្នែក ក្រុម​ការងារ​បាន ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មាន​៖
* ដាក់​កម្លាំង​ចុះ​ទប់ស្កាត់ និង​សម្របសម្រួល ការតវ៉ា​របស់​កម្មក​រ​រោងចក្រ នៅ​ផ្លូវ​ព្រះ​សុរាម្រិត និង​ផ្លូវ​ឧកញ៉ា ស៊ូ​ស្រ៊ុន ដោយ​សន្តិវិធី​
* បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ កាត់​សំ​យ៉ាប និង​រុះរើ​តុ កៅអី ផើង​ផ្កា ការសាងសង់​រឹងមាំ នៅលើ​ចិញ្ចើ​ផ្លូវ​លេខ​១៣០ និង​ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ជា​លទ្ធផល​៖ ផ្លូវ​លេខ​១៣៦ សរុប​បាន​ចំនួន ៤២​ទីតាំង នៅសល់ ០៤​ទីតាំង កំពុង​បន្ត​អនុវត្ត​, ផ្លូវ​លេខ ១៣០ សរុប​បាន​ចំនួន ២៥​ទីតាំង នៅសល់ ០៥​ទីតាំង កំពុង​បន្ត​អនុវត្ត​។​
* ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ មាន​មហាវិថី​ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះសីហនុ ព្រះ​សុរាម្រិត ព្រះស៊ីសុវត្ថិ ផ្លូវ​៥១, ផ្លូវ​៦១, ផ្លូវ​១៣០, ផ្លូវ​១៣៦, ផ្លូវ​៨៨, ផ្លូវ​១១៨ និង​ផ្លូវ​១៣ ជា​លទ្ធផល​៖ ស្ទូច​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់​ចំនួន ០១​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​
* សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ផ្លូវ​៩៣, ផ្លូវ​៦៨, ផ្លូវ​៧២, ផ្លូវ​៦១, ផ្លូវ​៦៣, ផ្លូវ​១១៨, ផ្លូវ​១២៦, ផ្លូវ​៥៣, ផ្លូវ​១៣៦, ផ្លូវ​១៤៤, ផ្លូវ​១៥៤, ផ្លូវ​១៧២, ផ្លូវ​១៧៨ និង​ផ្លូវ​១៧៤​។​
* ប្រើ​ម៉ាស៊ីនបូមដី ស្លឹក​ឈើ និង​សំរាម សំអាត​នៅ​សួន​មុខ​ព្រះបរមរាជវាំង រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី សួន​ច័ន្ទ​ឆាយា សួន​វិមានឯករាជ្យ​៕

Filed in: ព័ត៌មានជាតិ