ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​សុីម៉ងត៍​បុក​ស្លាប់ ខណៈ​ស្ត្រី​រងគ្រោះ​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​ពេញ​ទំហឹង​ហើយ​អូស​ជិត​១០០​ម៉ែត្រ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​គួរ​ឲ្យ​អាណោចអធ័ម​បំផុត​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៥៥​នាទី រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​រោងចក្រ​ពូ​ចិន ស្ថិតក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ស្ត្រី​រងគ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ ង៉ែត មូច អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​លើ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ខាងលើ សាក្សី​ជាច្រើន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​ជួប​ហេតុការណ៍​ដ៏​អាក្រក់ ស្ត្រី​រងគ្រោះ​ជិះ​រថយន្ត​មក​ពី​ប្លុង​ចង្ហាន់​នៅ​វត្ត​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត លុះ​ធ្វើដំណើរ​ត្រឡប់មកវិញ​តាម​រថយន្ត​មកដល់​ចំណុច​មុខ​រោងចក្រ​ពូ​ចិន រថយន្ត​ក៏​បាន​ចត​ឈប់ ហើយ​ខណៈ​នោះ​ស្ត្រី​រងគ្រោះ​ក៏​ចុះ​ដើរ​ឆ្លងផ្លូវ​បំណង​ទៅ​ទិញ​នំ​ចំណី​នៅឯ​ផ្លូវ​ម្ខាង​ទៀត គាប់​ជួន​រថយន្ត​ដឹក​សុីម៉ងត៍​បើក​បោះពួយ​មកពី​ទិស​ខាងកើត ក៏​បុក​ស្ត្រី​រងគ្រោះ​ពេញទំហឹង​ហើយ​អូស​ជិត​១០០​ម៉ែត្រ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។ ប្រភព​បន្តថា ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​ចត​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ រួច​ដាក់​មេ​ប្រូច​បាត់​ស្រមោល​តែ​ម្តង​។​

​បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​ត្រូវ​សាច់ញាតិ​យក​ទៅ​កាន់​លំនៅដ្ឋាន​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​បាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ