ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ប្រកាស​កែសម្រួល​ជា​ផ្លូវការ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ទៅ​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​ពង្រឹង​សមត្ថភាព​កង​កម្លាំង​បន្ថែមទៀត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ ប្រកាស​ជា​ផ្លូវ​ការកែសម្រួល​កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ទៅ​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​សង្គ្រោះ​គ្រោះមហន្តរាយ​, វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​កុម្មង់​ដូ ជំនាន់​ទី​១០ និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បើកបរ​-​ជួសជុល​អូប័រ និង​របៀប​សង្គ្រោះ ជំនាន់​ទី​៤​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អបអរសាទរ​ចំពោះ​កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ដែល​ទទួលបាន​ការទុកចិត្ត​ពី​រាជរដ្ឋាភិបាល សម្រេច​កែសម្រួល​តម្លើង​ទៅជា បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​នេះ​ជា​ជំហាន​ថ្មី​មួយទៀត​ប្រកបដោយ​មោទនភាព​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត សម្រាប់​កងទ័ព​ជើងគោក ក៏ដូចជា​សម្រាប់​កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​ផ្ទាល់ ហើយក៏​បាន​បង្ហាញឲ្យឃើញ​ការទទួ​ល​ស្គាល់​សមត្ថភាព​, ឆន្ទៈ និង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការបំពេញ​ភារកិច្ច​កន្លងមក របស់​យោធិន​ទូ​ទាំង​អង្គភាព​។​

​គួរ​ជម្រាប​ថា រហូតមកដល់​ពេលនេះ កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ស្ថិត​ក្នុង​ដំណាក់កាល​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយទៀត ដោយ​ទទួលបាន​ការកែសម្រួល ផ្តើម​ពី​កងអនុសេនាធំ​កងទ័ព​ឆត្រយោង ក្នុង​ឆ្នាំ​១៩៤៨ និង​បាន​ក្លាយជា​កងវរសេនាធំ នៅក្នុង​ឆ្នាំ​១៩៩៥ និង​ជា​កងពលតូច​នៅក្នុង​ឆ្នាំ​១៩៩៩ ហើយ​បាន​ក្លាយ​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​។​

​ក្នុង​ឆ្នាំ​២០២០​នេះ ដែល​ជា​ឆ្នាំ​ពិសេស​មួយ ព្រោះ​ជាមួយនឹង​ទំនុកចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការរៀបចំ​ជា​កង​អន្តរាគមន៍ ក្នុង​កម្រិត​រចនាសម្ព័ន្ធ ចាត់តាំង​ថ្មី កងពល​ក៏​ទទួលបាន​នូវ​ការបំពាក់​ឯកសណ្ឋាន​ថ្មី ដែល​រចនា​ដោយ​នាយទាហាន​របស់​អង្គភាព​ផ្ទាល់ ប៉ុន្តែ​បេសកកម្ម គឺ​នៅ​ដដែល គឺ​ការហ្វឹកហ្វឺន​ពង្រឹងកម្លាំង និង​ត្រៀម​អនុវត្ត​បទបញ្ជា ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​សុខសន្តិភាព ក៏ដូចជា​ការចូលរួម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​។​

​សំខាន់​ផង​ដែរ​នោះ គឺ​ក្នុងនាម​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចំណុះ​កងទ័ពជើងគោក ដែល​ទទួល​ភារកិច្ច​ជា​ទ័ព​ជំនាញ អង្គភាព​ធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​ទ័ព​ពិសេស មិនមែន​តែ​នៅក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អង្គភាព​ក៏​មាន​ភារកិច្ច​បណ្តុះបណ្តាល​កសាង​សមត្ថភាព​លើ​ជំនាញ​នេះ សម្រាប់​ទូ​ទាំង​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​កងកម្លាំង​ប្រដាប់អាវុធ​ជាតិ​ទាំងមូល​តែម្តង រួម​ទាំង​កង​នគរបាលជាតិ​ផងដែរ​។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា សម្រាប់​រយៈពេល​វែង កំណែទម្រង់កងទ័ព​ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ជាតិនិយម​ក្នុងនោះ ទី​១៖ ត្រូវ​ថែរក្សា​នូវ​ស្មារតី​ឆន្ទៈ​សេ្ន​ហា​ជាតិ​, ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​, ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​សុខ​សន្តិភាព​ជាតិ​, ទី​២៖​ត្រូវ​ធានាឲ្យបាន​នូវ សមត្ថភាព​ម្ចាស់ការ​លើ​ការបំពាក់ និង​ការហ្វឹកហ្វឺន​។
​ចក្ខុវិស័យ​របស់​កង​ទ័ព​ជើងគោក​ក្នុង​ការកែទម្រង់ គឺ​ការហ្វឹកហ្វឺន​ត្រូវធ្វើ​ជា​ជំហានៗ ជាពិសេស​ការហ្វឹកហ្វឺន​ទ័ព​ជំនាញ ហើយ​ត្រូវ​ប្រមូលផ្តុំ​ពីលើ​ចុះក្រោម ឲ្យ​សមស្រប​នឹង​ធនធាន​របស់​យើង ស្រប​នឹង​អនុសាសន៍​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក្នុង​ឱកាស​ខួប ២០ ឆ្នាំ បង្កើត​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងគោក ដែល​តម្រូវ​ឲ្យ​ពង្រឹង​ការហ្វឹកហ្វឺន និង​បង្កើន​សមត្ថភាព​លើ​គ្រប់​ផ្នែក​។​

​ក្នុងទិសដៅ​នេះ ការបង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ទ័ព​ពិសេស គឺ​ស្ថិតនៅក្នុង​ផែនការ និង​ចក្ខុវិស័យ​នៃ​ការពង្រឹង និង​កំណែទម្រង់ ដើម្បី​ឈាន​ទៅ​ភាពម្ចាស់ការ ក្នុង​ការធានាបាន​នូវ​និរន្តរភាព​នៃ​ការហ្វឹកហ្វឺន​លើ​ជំនាញ​ទ័ព​ពិសេស​នៅក្នុង​កង​យោធពលខេមរភូមិន្ទ​។ និរន្តរភាព​នៃ​ការផ្ទេរ​ចំណេះ​ជំនាញ និង​សមត្ថភាព គ្មានអ្វី​ក្រៅពី​ការពង្រឹង​យោធា​ចារ្យ និង​សាលា​នោះទេ​។ ដូច្នេះ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​, កម្មវិធីសិក្សា និង​យោធា​ចារ្យ គឺជា​កិច្ចការ​សំខាន់​។ ទាំងនេះ គឺ​ការវិនិយោគ​រយៈពេល​វែង ជា​ការកសាង​មូលដ្ឋាន​ជា​ជំហានៗ សំដៅ​ធានា​និរន្តរភាព​។​

​ដោយឡែក នៅក្នុង​ការងារ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ ការហ្វឹកហ្វឺន​ក៏​ជា​កិច្ចការ​សំខាន់​ផងដែរ ជាពិសេស ឆ្លងតាម​បទពិសោធន៍​កន្លងមក ការផ្សាភ្ជាប់​ពី​ការហ្វឹកហ្វឺន ទៅ​នឹង​ការ​ពិត គឺជា​កត្តា​ចំ​បាច់ ដើម្បី​បង្កើត​នូវ​ភាពក្លាហាន និង​ភាព​ថ្នឹក​ប៉ិនប្រសប់​។ នៅ​ក្នុង​គ្រោះ​មហន្តរាយ មួយ​វិនាទី​ណា​ក៏​សំខាន់ សម្រាប់​ការជួយ​សង្គ្រោះ​អាយុជីវិត​ដែរ ដូច្នេះ​ទន្ទឹមនឹង​ការ​ការពារជាតិ ការពារ​សុខសន្តិភាព ដែល​ជា​ភារកិច្ច​ស្នូល​របស់​កងទ័ព ភារកិច្ច​បន្ថែម​របស់​យើង គឺ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ប្រតិបត្តិការ​មនុស្សធម៌​៕

Filed in: ព័ត៌មានជាតិ