ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

ក្រសួង​សង្គមកិច្ច ដាក់ឱ្យ​ដំណើការ​អនុវត្ត​របប​គោលនយោបាយ​ជូន​ជន​មាន​ពិការភាព ក្នុង​រាជធានី និង​ខេត្ត​ថ្មីៗ​ចំនួន​៤ បន្ថែមទៀត នៅ​ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កែប​)៖ គិត​ចាប់ពី​ឆ្នាំ​២០១៦​មក ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ធ្វើ​អត្តសញ្ញាណ​កម្ម​ជនពិការ​ក្រីក្រ និង​បាន​ផ្តល់​របប​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ ចំនួន ១៦.៤១០​នាក់ ក្នុង​ខេត្ត​ចំនួន​១៥​។​

​សម្រាប់​ឆ្នាំ​២០២០​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ដាក់​ឱ្យ​ដំណើការ​អនុវត្ត​របប​គោលនយោបាយ​នេះ​ចំនួន​៤ រាជធានី​ខេត្ត​ថ្មី​បន្ថែម​ទៀត រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កែប និង​ខេត្ត​កោះកុង​។ នេះ​បើ​តាម​ការលើកឡើង​របស់ លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​

​លោក ញ៉ឹក វណ្ណា​រ៉ា បាន​លើកឡើង​ថា ជន​មាន​ពិការ​ភាពក្រីក្រ ក្នុង​ខេត្ត​កែប​នឹង​ទទួល​បាន​របបឧ​ប​ត្ត​ម​គោលនយោបាយ​ពី​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើ​តាម​ការលើកឡើង​របស់ លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ដាក់ឱ្យ​អនុវត្ត​របប​គោល នយោបាយ​ចំពោះ​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍ នា​ថ្ងៃ​ពុធ ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​លោក ញ៉ឹក វណ្ណា​រ៉ា បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​គណៈកម្មការ​គ្រប់គ្រងរ​បប​គោលនយោបាយ​ខេត្ត​កែប ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ខេត្ត ជាពិសេស​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដែល​តែងតែ​រួម​សហការ​គ្នា ក្នុង​ការអនុវត្ត​ការងារ​ពិការភាព សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​គួរឱ្យកត់សំគាល់ ជាពិសេស​ការប្រមូល​ទិន្នន័យ​ដំបូង សម្រាប់​ជនពិការ​ទូទៅ​នៅក្នុង​ខេ​កែប​។​

​ក្នុង​នោះ​ផង​ដែរ លោក ញ៉ឹក វណ្ណា​រ៉ា បាន​ផ្តល់​នូវ​អនុ​សាស្ត្រ​សំខាន់ៗ​មួយចំនួន​ជូន ដល់​សមាជិក​សមាជិកា​រ​នៃ​សិក្ខាសាលា​នាពេលនោះ​រួមមាន​៖
*​ទី​១៖ បន្ត​សហការ​ជាមួយ​មន្ទីរ​ផែនការ​ខេត្ត លើ​ការ​បន្ស៊ី​ផែនការ​សកម្មភាព ក្នុង​ការកំណត់​អត្តសញ្ញាណ​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍​។​
*​ទី​២៖ សហការ​ជាមួយ​មន្ទីរ ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ដែល​មាន​ការងា​រ​ពាក់ព័ន្ធ​នឹង​ការស្តារ​លទ្ធភាព​ពលកម្ម​នៅ​តាម​សហគមន៍ ធ្វើការ​ចងក្រង​ជា​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​ពិការភាព ដើម្បី​ងាយស្រួល​កំណត់​ជន​មាន​ពិការភាព​ទូទៅ ជា​ពិសេស​ជន​មាន​ពិការ​ភាពក្រីក្រ ក្នុង​ការផ្តល់​របប​គោលនយោបាយ​ឱ្យបាន​ល្អ​ប្រសើរ ។​
*​ទី​៣៖ ត្រូវ​បន្ត​ជំរុញ​មន្ទីរ ស្ថាប័ន និង​ផ្នែក​ឯកជន ឱ្យទទួល​ជន​មាន​ពិការភាព ចូល​បម្រើ​ការងារ​តាម​អត្រា​កំណត់ ២% សម្រាប់​ស្ថាប័ន​រដ្ឋ និង ១% សម្រាប់​វិស័យ​ឯកជន​។​
*​ទី​៤៖ រដ្ឋបាល​សិទ្ធិ​ជនពិការ​ខេត្ត​ព្រះសីហនុ ត្រូវ​ធ្វើ​អធិការកិច្ច​វិស័យ​ពិការភាព​ចំពោះ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន លើ​អត្រា​ទទួល​ជន​មាន​ពិការភាព​ឱ្យ​ចូល​បម្រើ​ការងារ ដោយ​អនុលោម​តាមច្បាប់ និង​លិខិត​បទដ្ឋាន គតិយុត្ត​នានា ដែល​បាននិងកំពុង​ដាក់ឱ្យអនុវត្ត​ជា​ធរមាន​។​

​ជាមួយគ្នានេះដែរ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប បាន​លើកឡើង​ថា​ខេត្ត​កែប​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​ពិការភាព​នៅ​ទូ​រទាំង​ខេត្ត ព្រោះថា​ការងារ​ពិការភាព គឺជា​ការងារ​ពហុ​វ​ស័យដែល​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា យកចិត្តទុកដាក់​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ព្រោះ​ថា​ជនពិការ​ក៏​ជា​ប្រភព​ធនធាន​មួយ​នៃ​ការចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ​។​

​ដោយ​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន រដ្ឋបាលខេត្ត បាន​ផ្ដល់​លទ្ធភាព​ដល់​ជនពិការ​គ្រប់រូប ទទួលបាន​សេវា​សុខភាព អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកបដោយ​គុណភាព និង​សមភាព​ព្រមទាំង​បាន​លើកកម្ពស់​ការចូលរួម​របស់​ជនពិការ ក្នុង​ការសម្ដែង​មតិ ទទួលបាន​ព័ត៌មាន​។ ក្រៅពីនោះ រដ្ឋបាលខេត្ត បាន​លើកទឹកចិត្ត ដល់​ការចូលរួម​សកម្មភាព សង្គម​សម្រាប់​ជនពិការ​ដូច​ជា​សកម្ម​ភាព វប្បធម៌ សាសនា កីឡា សិល្បៈ ការ​សម្រាក​ល​ម្លៃ និង​សកម្មភាព ផ្សេងៗ​ទៀត​។​

​ក្នុង​នោះ​ផង​ដែរ លោក សោម ពិសិដ្ឋ ក៏​បាន​សំណូមពរ​ឱ្យ​ក្រសួង​សង្គមកិច្ច ជួយ​ផ្តល់​នូវ​បច្ចេកទេស​ថ្មីៗ ដែល​ទាក់ទង​និង​ការអភិវឌ្ឍ​វិស័យ​ពិការភាព និង​វិស័យ​សង្គមកិច្ច ដល់​មន្ត្រី​សង្គមកិច្ច​ខេត្ត ដើម្បី​អនុវត្ត​ការងារ​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ទ្វេដង​ថែម​ទៀត​។​

​លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​ការផ្តល់​របប​គោលនយោបាយ​ដល់​ជនពិការ​ក្រីក្រ​ក្នុង​សហគម​ន៏ គឺជា​ការលើក​កំពស់​ជីវភាព​ដល់​ជន​មាន​ពិការភាព​ក្នុង​ខេត្ត​កែប អោយមាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​មួយកំរិត និង​យោង​តាម ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ អនុសញ្ញា​ស្តីពី សិទ្ធិ​ជនពិការ និង​ទសវត្សរ៍​ជនពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​យុទ្ធសាស្ត្រ​អ៊ុន​ឈាន់​ធ្វើឲ្យ​សិទ្ធិ​ក្លាយ​ជា​ការពិតឲ្យ​ទទួល​បាន​ជោគជ័យ​។​

​បន្ទាប់​ពី​ការបើក​សិក្ខាសាលា​រួចមក លោក ញ៉ឹក វណ្ណា​រ៉ា និង​សហការី ក៏​បាន​បន្តដំនើរ​ទៅ​ភូមិ​ដំណាក់​ចំ​បក់ សង្កាត់​អូ​ក្រ​សារ ក្រុងកែប ដើម្បី​សាកសួ​សុខទុក្ខ​បងប្អូន​ជនពិការ និង​គ្រួសារ​ក្រីក្រ​ចំនួន​ប្រាំពីរ​គ្រួសារ ដោយ​មាន​អំណោ​សួរ​សុខទទុក្ខ​ជា​អង្ករ មី ត្រីខ មុង ភួយ និង​គ្រឿងទេស​ជាច្រើន​មុខ​ទៀត សម្រាប់​គ្រួសារ​ទាំង​ប្រាំពីរ​នោះ ហើយ​លោក​ក៏​បាន​ក្រើន​រំ​ឮ​ដល​ប្រជាពលរដ្ឋ នៅ​ទីនោះ​ឱ្យ​រក្សា​ឱ្យ បាន​នូវ​អនាម័យ​ផ្ទាល់ខ្លួន ដើម្បី​ជៀសឱ្យផុត​ពី​ជំងឺ​កូវិត​១៩ និង​ជំងឺ​ផ្សេងៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ