ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម​សៅ​សុខា​អញ្ជើញ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រមាស​ហែក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​៖ នា​ចុង​សប្ដាហ៏​កន្លងមកនេះឯ​ក​ឧត្តម​សៅ​សុខា ប្រធាន​ក្រុម​ការងា​រគ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រមាស​ហែក​នៅ​សាលប្រជុំ​គ​ណះ​បក្ស​ស្រុក​។​

​ក្នុង​ឪ​កាស​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​លោកជំទាវ​ក្រុមការងារ​ថ្នាក់កណ្ដាល​, ឯកឧត្តម​លោកជំទាវ​ក្រុមការងារ​ថ្នាក់​ខេត្ត​,​គណៈកម្មាធិការ​បក្ស​ស្រុក​,​គណៈកម្មាធិការ​គណបក្ស​ឃុំ និង​មន្ត្រី​ក្រុមការងារ​ដែល​មាន​ការ​ពាក់​ពន្ធ័​ជាច្រើន​រូប​។​

​ឯកឧត្តម​សៅ​សុខា ប្រធាន​ក្រុម​ការងា​រគ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​រមាស​ហែក បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ក្រុមការងារ​ចុះ​ជួយ​តាម​បណ្ដារ​ភូមិ​ឃុំ​ក្នុងស្រុក ដើម្បី​ឆ្លើយតប​ការលំបាក​របស់​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​ប្រធាន​ក្រុម​ការងារ​បាន​សង្កត់ធ្ងន់​ថា ក្រុម​ការងារ​ទាំងអស់​ត្រូវ​ចង់ចាំ​នូវ​ដំបូន្មាន​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​ថា «​ទុក្ខលំបាក​របស់​ប្រជាជន គឺជា​ទុក្ខលំបាក​របស់​គណបក្ស​យើង របស់​មន្ត្រី​យើង​»​។​

​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​សមាជិក សមាជិកា​គណបក្ស និង​អាជ្ញាធរ​គ្រប់​ថ្នាក់​ឃុំ​ក្នុងស្រុក ត្រូវតែ​បន្ត​សកម្មភាព​ឆ្ពោះ ទៅ​មូលដ្ឋាន​ចុះ​ជួប​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ជួប​លំបាក ដោយ​ផល​ប៉ះពាល់​ពី​ជំងឺ Covid-19 និង​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ ជាពិសេស​លើ​ការងារ​ធ្វើ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​ជំងឺ Covid-19 ប្រកបដោយ​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ពិសេស​យើង​ទាំងអស់ រួម​គ្នា​យកចិត្តទុកដាក់ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បន្ត​អនុវត្តឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត អំពី​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​មន្ត្រី​បក្ស​គ្រប់​ថ្នាក់ ត្រូវ​បន្ត​ខិតខំ​ពង្រីក​សមត្ថភាព និង​បង្កើន​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការបំពេញ​ភារកិច្ច ឲ្យទទួល​បាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន និង​ប្រទេសជាតិ​ទាំងមូល​។​

​ឯកឧត្តម​បាន​ក្រើនរំលឹក​ដល់​សមាជិក សមាជិកា​ក្រុមការងា​រថា បេសកកម្ម​ចុះ​មូលដ្ឋាន ដើម្បី​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវតែ​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ