ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

រដ្ឋបាល​ខេត្ត​កែប នឹង​ធានា​ឲ្យ​បរិស្ថាន គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ រដ្ឋបាល​ខេត្ត​កែប នឹង​ធានា​មិន​មាន​ផ្សែង​បារី​បំពុលបរិស្ថាន​ដល់​អ្នក​ទេសចរណ៍​ទៀតឡើយ​។​

​នេះ​ជា​ការលើកឡើង របស់ លោកស្រី អ៊ុល ភីរុណ អភិបាលរង​ខេត្ត​កែប នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​”​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ និង​ចុះ​ត្រួតពិនិត្យ​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​”​មួយចំនួន​ក្នុង​ក្រុងកែប កាល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ដោយ​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហោ សារុន អនុ​រដ្ឋ​លេធិកា​រ​ក្រសួង​ទេសចរណ៍​ផង​ដែរ​។​

​លោកស្រី អ៊ុល ភីរុណ បាន​សង្កត់ធ្ងន់​ទៀត​ថា ខេត្ត​កែប បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មាន​ភាព​ប្រកួតប្រជែង​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ហើយ​រដ្ឋបាល​ខេត្ត ដោយមាន​មន្ទីរ​ទេសចរណ៍​ជា​សេនាធិការ បាន​រៀបចំ​ផែនការ​មេនេះ សម្រាប់​ជួយ​ខេត្ត​កែ​បឲ្យក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ស្ងប់ស្ងាត់ ប្រណិត​កម្រិត​ខ្ពស់ ប្រកប​ដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។​

​លោកស្រី​បាន​បន្ថែមទៀតថា ដោយសារ​វិស័យ​ទេសចរណ៍ ពាក់ព័ន្ធ​នឹង​អន្តរ​វិស័យ​ដូច្នេះ​រដ្ឋបាល​ខេត្ត​បាន​គិតគូរ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធ​ទឹក​ស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​-​រាវ ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដែល​ចាំបាច់​ត្រូវ​អនុលោម​តាម​សក្តានុពល និង​ធនធាន​ដែល​មាន​ជាក់ស្តែង ដូចជា ធនធានធម្មជាតិ ផ្នែក​សាសនា វប្បធម៌ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត ដែល​មិន​ទាន់​បាន​កែច្នៃ ធ្វើ​យ៉ាង​ណ​ឲ្យស្រប​ឯកសារ​បទដ្ឋា​នគតិ​យុ​ត្ត និង​ឯកសារ​គាំទ្រ​ដទៃទៀត សម្រាប់​កំណើន​វិស័យ​ទេសចរណ៍​។​

​សូមបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នេះ លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា ដើម្បី​ជំរុញ​ផ្សព្វផ្សាយ ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ពិសេស​សេចក្តីណែនាំ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទូទាំង​ខេត្ត​កែប ក្នុង​គោលបំណង​ការពារ​សុខមាលភាពរ​បស់​ប្រជាជន ការពារ និង​ទប់ស្កាត់​ការរង​នឹង​ផ្សែង​ផលិតផល​ថ្នាំជក់​ដែល​បង្ក​ឲ្យមាន​ហានិភ័យ​សុខភាព ដល់​អ្នក​នៅ​ជំុវិញខ្លួន និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព សេដ្ឋកិច្ចសង្គម និង​បរិស្ថាន​ដែល​បណ្តាល​មកពី​ផលិតផល​ថ្នាំជក់​។​

​លោក​បាន​បញ្ជាក់ទៀតថា កម្មវិធី​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេ​ចរណ៍​នេះ ក៏​មាន​ការលើកទឹកចិត្ត និង​បញ្ជាក់​ពី​សក្ខីភាព​ជា​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត អនុវត្ត​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ទាក់ទង​នឹង​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​ការកោតសរសើ​រ និង​ទទួលស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន​ទៀតផង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ