ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

​អភិបាលខេត្ត​ស្វាយរៀង ចុះ​បើក​ការដ្ឋាន​កសាង​ផ្លូវ​ចំណុច​ផ្ទះ​៤០០​ខ្នង និង​ចុះ​ពិនិត្យ​មើល​ប្រាសាទ​ចំនួន​២ នៅ​ស្រុក​រមាស​ហែក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ បងប្អូន​អតីតយុទ្ធជន និង​បើក​ការដ្ឋាន​កសាង​ផ្លូវ ចំណុច​ផ្ទះ​៤០០​ខ្នង ក្នុងភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក និង​ពិនិត្យមើល​ប្រាសាទ​ពីរ គឺ​ប្រាសាទ​អង្គរ​ថ្មី​បុរី​ខ្មែរ និង​ប្រាសាទ​ជា​ហោ ស្ថិត​តំបន់​ព្រំដែន ក្នុងស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​-​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព នានា​ជុំវិញ​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី​ស្នងការរង លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​អភិបាលស្រុក​រមាស​ហែក លោក​អធិការនគរបាល ស្រុក​រមាស​ហែក និង​បងប្អូន​អតីត យុទ្ធជន នៅក្នុង​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក​។​

​លោក ម៉ែន វិបុល បាន​ថ្លែង​ពានាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​សមាជិក​អតីតយុទ្ធជន​ថា សម្តេច មានការ​នឹករលឹក និង​តែងតែ​គិតគូរ​ដល់​សមាជិក ជា​ពិសេស​អ្នក​ដែលមាន​ជីវភាព​ខ្វះខាត តាមរយៈ​ការផ្តល់​ដី និង​សង់ផ្ទះ​ជូន​បងប្អូន​អតីតយុទ្ធជន ហើយ​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​ខេត្ត តែងតែ​ចុះ​មក​សួរសុខទុក្ខ និង​ពិនិត្យមើល​ជីវភាព​រស់នៅ និង​ជួយ​ទំនុកបម្រុង​ដល់​បងប្អូន ក្នុងស្ថានភាព​ដែល​ពួកគាត់ តាំង​ទីលំនៅ​ថ្មី និង​មាន​ការខ្វះខាត​។​

​លោក ម៉ែន វិបុល បាន​អំពាវនាវ​ឲ្យ​បងប្អូ​នតី​ត​យុទ្ធជន​រួមគ្នា ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ និង​ត្រូវ​ចេះ​ថែរក្សា​សុខភាព ត្រូវ​រស់នៅ​ប្រកប​ដោយ​អនាម័យ ដោយ​ហូប​ទឹក​ឆ្អិន សម្រាន្ត​ក្នុង​មុង ដើម្បី​បញ្ចៀស​ជំងឺ​ផ្សេងៗ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ